ទម្លាយអាថ៌កំបាំង ៥ ចំណុច របស់ប្រុសសង្ហា Bible ឬ Vegas តួអ្នកលេងក្នុងរឿង «Kinnporsche»
កាលពីពេលថ្មីៗកន្លងទៅ រឿងភាគបុរសស្រឡាញ់បុរសមួយដែលមានចំណងជើងថា «Kinnporsche the Series» បានអង្រួនចិត្តអង្រួនបេះដូងមហាជនឱ្យតាមដានស្ទើរតែដាច់បាយដាច់ទឹក។ សម្រាប់រឿងភាគ BL មួយនេះ គឺជារឿងស្នេហាបែបម៉ាហ្វៀ ដោយបង្ហាញពីក្រុមអ្នកលេងជើងកាង មានគ្រប់រសជាតិ មិនថាស្នេហា រឿងរ៉ាវជីវិត កម្សត់ និង កំប្លែងនោះទេ ជាពិសេសគឺតួអង្គសម្ដែងសុទ្ធសឹងតែសង្ហាៗ។
ដោយឡែក បើក្រឡេកមើលក្នុងរឿងភាគដ៏ល្បីកក្រើកនេះ មហាជនក៏បានទាក់ចិត្តចាប់អារម្មណ៍នឹងតួអង្គ Vegas ដែលសម្ដែងដោយតារាប្រុសរូបសង្ហាសាច់ដុំកង់ៗ គឺលោក Bible Wichapas Sumettikul ផងដែរ ព្រោះនៅក្នុងរឿងនេះ Bible សម្ដែងជាមនុស្សមានអត្តចរិតកោងកាច ជាម៉ាហ្វៀចូលចិត្តកាប់ចាក់ បាញ់សម្លាប់គ្នា ពោលគឺជាអ្នកលេងជើងឆើតម្នាក់ដែលមិនខ្លាចរអាអ្នកណាឡើយ តែជីវិតពិតអ្នកកំលោរូបនេះជាសុភាពបុរសដែលពុំសូវចេះនិយយស្តីនោះទេ។
យ៉ាងណាមិញ ទន្ទឹមនឹងមានឈ្មោះបោះសំឡេងលើវិថីសិល្បៈនេះ ប្រិយមិត្តខ្លះក៏ចង់ដឹងនូវអាថ៌កំបាំងជីវិតរបស់អ្នកកំលោះនេះដែរ។ ដូច្នេះយើងនឹងនាំប្រិយមិត្តឱ្យមកដឹងពី ៥ ចំណុចរបស់ Bible ដែលកម្រមានអ្នកណាដឹងមកពីមុន។ បើតាមការទម្លាយរបស់ Bible ក្នុងកម្មវិធីសម្ភាសមួយ អ្នកកំលោះ Bible បានឱ្យដឹងពី ៥ ចំណុចរបស់លោកថា ៖
១. មួយជីវិតលោកមកដល់ពេលនេះពុំដែលធ្លាប់បែបបាក់ឆ្អឹងក្នុងរាងកាយឡើយ សូម្បីម្តង
២. ប្រទេសទីមួយដែលលោកធ្លាប់ទៅកម្សាន្តគឺ សិង្ហបុរី
៣. លោកមានបងប្អូនភ្លោះ តែដោយសុខភាពបងប្អូនភ្លោះរបស់លោកខ្សោយជាងលោក ដូចនេះគឺសល់ត្រឹមតែលោកម្នាក់ប៉ុណ្ណោះ
៤. លោកមានសមត្ថភាពពិសេសអាចប្រើប្រាស់ដៃបានទាំងសងខាង អាចចាប់ប៊ិកសរសេរខាងណាក៏បាន
៥. លោកអាល់ឡែកស៊ី និង ប្រតិកម្មជាមួយនឹងដឹកដឿ៕