កក្រើកហើយ! ម្ចាស់បទ «បង្ខំចិត្តបែក» ប៉ះគ្នាក្នុង Road 2the star!
ពិតជាភ្ញាក់ផ្អើលណាស់ លើកទី ១ ហើយដែល លោក នីកូ អ្នកនាង សូលីកា និង កញ្ញា អេនជែលឡា ទាំងម្ចាស់បទ និង តួសំដែងក្នុងបទ «បង្ខំចិត្តបែក» ជួបគ្នាក្នុងកម្មវិធី Road 2the star។ សប្តាហ៍នេះ គឺពិតជាពិសេស ព្រោះជាសប្តាហ៍ចុងក្រោយរបស់ Road 2the star ដែលនឹងកំណត់ថាបេក្ខជនជើងខ្លាំងរូបណាដែលនឹងអាចឡើងទៅកាន់ឆាកផ្តាច់ព្រ័ត្រនៅថ្ងៃទី ៣០ ខែកក្កដាខាងមុខនេះ។
សប្តាហ៍ចុងក្រោយ វិញ្ញាសាកាន់តែអស្ចារ្យគឺវិញ្ញាសា Debate super star ដែលបេក្ខជនទាំងអស់មានឱកាសបានច្រៀងផ្ទាល់ជាមួយគណៈកម្មការទាំង ៣ និង គណៈកម្មការកិត្តិយសគឺ កញ្ញា អេនជែលឡា។
បើទោះបីជាច្រៀងជាមួយ super star ដែលជាតារាអាជីព ក៏បេក្ខជន Road 2the star នៅតែធ្វើបានយ៉ាងល្អ សប្តាហ៍នេះពិតជាល្អ ទាំងការរៀបចំឆាក ទាំងការជ្រើសរើសបទចម្រៀងល្បីៗមកច្រៀង debate ជាមួយគណៈកម្មការ គឺពិតជាទាក់ទាញ ធ្វើឱ្យអ្នកទស្សនាកាន់តែច្រើនឡើងៗ! ទីបំផុត Road 2the star ស្វែងរកឃើញហើយ បេក្ខជនជើងខ្លាំងដែលអាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ សូមចូលទស្សនាវីដេអូទាំងអស់គ្នា ៖ https://fb.watch/lLeLiW-Sbo/
វគ្គផ្តាច់ព្រ័ត្រ Road 2the star នឹងធ្វើឡើង នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ នៅផ្សារទំនើបអុីអន ៣ ! សូមកុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នា! Road 2the star មានការចាក់ផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃពុធ វេលាម៉ោង 7:00PM តាមរយ:ហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star៕