អ្នកគាំទ្រច្រណែនខ្លាំង ពេលបានឮ Jackson Wang បើកដៃឱ្យអនាគតភរិយាធ្វើតាមចិត្ត សូម្បីរឿងកូន
Jackson Wang គឺជាតារាចម្រៀងប្រុសរូបសង្ហា ក្នុងក្រុមចម្រៀងបុរស GOT7 ដែលមានអ្នកគាំទ្រស្រឡាញ់ និង ពេញចិត្តជាខ្លាំង ជាពិសេសភាពសុភាពបុរសរបស់លោក ដែលតែងតែផ្តល់តម្លៃខ្លាំងលើនារី។
យ៉ាងណាមិញ បន្ថែមពីលើអាជីពជាតារាសិល្បៈរបស់លោក ថ្មីៗនេះ Jackson Wang ក៏បានចូលខ្លួនផ្តល់បទសម្ភាសក្នុងកម្មវិធីមួយដែលកំពុងមានប្រជាប្រិយភាពការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន បន្ទាប់ពីលោកបាននិយាយអំពីអាពាហ៍ពិពាហ៍ និង អនាគតភរិយា។
ក្នុងនោះដែរ តារាប្រុសរូបនេះបានបង្ហើបឡើងថា លោកចង់រៀបការមានគ្រួសារមុនអាយុ ៣៥ ឆ្នាំ។ ភ្លាមនោះ ស្រាប់តែ MC បានសួរទៅ Jackson ថា ៖ «តើអ្នកចង់បានកូនប៉ុន្មាននាក់ដែរ»។
មិនស្ទាក់ស្ទើរ Jackson បានឆ្លើយយ៉ាងលឿនថា ៖ «ខ្ញុំមិនប្រាកដនោះទេ អាស្រ័យលើប្រពន្ធរបស់ខ្ញុំ ព្រោះខ្ញុំគោរពតាមការបំណងរបស់នាង ម្យ៉ាងខ្ញុំយល់ពីភាពឈឺចាប់ពេលសម្រាលកូន»។ ក្រោយឮចម្លើយចេញពីមាត់ Jackson បែបនេះភ្លាម ធ្វើឱ្យនារីៗជាអ្នកគាំទ្រច្រណែននឹងអនាគតភរិយាជាខ្លាំង៕