(វីដេអូ) ចំរើន សុភ័ក្រ្ត ទៅអបអរ សោម ស្រីនាថ ដល់ព្រលានទាំងយប់ ក្រោយឈ្នះមកុដបវរកញ្ញាលេខ ១ នៅចិន
ពិតណាស់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កញ្ញា សោម ស្រីនាថ បានបញ្ចប់បេសកម្មតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី Bird’s Nest Division នៅទីក្រុងគង់ចូវ ប្រទេសចិន ដែលពិតជាធ្វើឱ្យមហាជនខ្មែរមានក្ដីរំភើប និង មោទកភាពជាខ្លាំងចំពោះរូបនាង ដោយបវរកញ្ញាដ៏មានសក្កានុពលរូបនេះ ទទួលបានជ័យលាភីលេខ ១ គ្រងមកុដបវរកញ្ញាត្រចៀកកាំ ឆ្នាំ ២០២៣។
យ៉ាងណាមិញ ក្រោយពីបញ្ចប់បេសកកម្មទទួលបានលទ្ធផលដ៏អស្ចារ្យនេះ នៅយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ សោម ស្រីនាថ ក៏បានហោះវិលត្រឡប់មកទឹកដីកម្ពុជាវិញ ដែលឃើញថាមានបងប្អូន មិត្តភក្តិជាច្រើនបានទៅទទួលនៅឯព្រលានយន្តហោះពេញដោយក្ដីរំភើប និង កក់ក្ដៅបំផុតចំពោះនាង។
ក្នុងនោះដែរ គេឃើញតារាចម្រៀងស្រី ចំរើន សុភ័ក្រ្ត ដែលត្រូវជាមិត្តសម្លាញ់របស់ សោម ស្រីនាថ ក៏បានទៅទទួលនាងនៅព្រលានយន្តហោះទាំងយប់ដែរ ព្រមទាំងបានបង្ហាញក្ដីរំភើបចិត្ត និង មានមោទកភាពខ្លាំងចំពោះមិត្តសម្លាញ់ដែលបានប្រឹងប្រែងនាំយកលទ្ធផលដ៏ល្អប្រសើរបំផុតមកកាន់មាតុភូមិ៕
សូមទស្សនាវីដេអូខាងក្រោម៖