អ្នកគាំទ្រពូកែសង្ស័យបែកពីសង្សារពេក Toey ទ្រាំមិនបានទម្លាយការពិតខ្ទេច ជាមួយនឹងភស្តុតាងក្តៅគគុកនេះទៀត
មួយរយៈចុងក្រោយនេះ តារាស្រី Toey Jarinporn និង គូស្នេហ៍ ត្រូវបានអ្នកគាំទ្រចាប់ក្រសែភ្នែកតាមដានមិនតិចឡើយ ដោយម្នាក់ៗបានសង្ស័យថា នាង និង គូស្នេហ៍បែកគ្នាស្ងាត់ៗ បន្ទាប់ពីនាងមិនសូវបង្ហាញរូបភាពគូ និង សកម្មភាពស្នេហ៍ផ្សេងៗនៅលើបណ្តាញសង្គម។
ជុំវិញមន្ទិលសង្ស័យរបស់មហាជននេះដែរ កន្លងមកតារាស្រី Toey Jarinporn ក៏ធ្លាប់បានចេញមុខបកស្រាយថានាង និង គូស្នេហ៍មិនបានបែកគ្នានោះទេ គ្រាន់តែពេលនេះមិនទាន់ដល់ពេលវេលាដែលនាងត្រូវបង្ហាញ។
ដោយឡែក ក្រោយចេញមុខបដិសេធរាល់ការសង្ស័យរបស់មហាជនមិនបានប៉ុន្មានផង ពេលនេះ Toey Jarinporn មិនឱ្យអ្នកគាំទ្រចាំយូរឡើយ ដោយនាងបានបើកចំហរូបភាពផ្អែមល្ហែមរបស់នាង និង គូស្នេហ៍ឱ្យគ្រប់គ្នាបានឃើញ ខណៈអ្នកទាំងពីរកាន់ដៃគ្នាទៅកម្សាន្តនៅប្រទេស Denmark៕