សេដ្ឋីទាំងវ័យក្មេង! ទម្លាយទ្រព្យសម្បត្តិតួឯកស្រីប្រុសក្នុងរឿង «King The Land» ចាយមួយជីវិតមិនអស់
រឿងភាគកំពុងផ្ទុះកក្រើកជាខ្លាំងក្នុង Netflix មានចំណងជើងថា «King The Land» ដែលមានស្រីស្អាត YoonA កំពូលតារាចម្រៀងស្រីប្រចាំក្រុម SNSD ដើរតួជាបុគ្គលិកក្នុង King Hotel មានឈ្មោះថា Sarang និង កំលោះសង្ហា Junho សមាជិកក្រុមចម្រៀង 2PM ដើរតួជាកូនម្ចាស់ក្រុមហ៊ុន The King Group មានឈ្មោះថា Guwon។
ជាក់ស្ដែង អ្នកទាំង ២ មិនត្រឹមតែជាកំពូលសិល្បករសិល្បការិនី ដែលមានទេពកោសល្យខ្ពស់នោះទេ បើក្រឡេកទៅមើលទ្រព្យសម្បត្តិរបស់តារាប្រុសស្រីវ័យក្មេងទាំង ២ រូបនេះ កំពុងមានក្នុងដៃក៏មិនតិចនោះដែរ។
យោងតាមប្រភព seoulspace បានឱ្យដឹងថា YoonA តួស្រីក្នុងរឿង «King The Land» ជាសមាជិកទី ៣ ដែលមានជាងគេបំផុតប្រចាំក្រុមចម្រៀង SNSD បន្ទាប់ពី Jessica អតីតសមាជិកក្រុម និង Taeyeon ដែលជាមេក្រុម។ ប្រភពដដែលបានឱ្យដឹងទៀតថា YoonA មានទ្រព្យសម្បត្តិសរុបប្រមាណជាង ២០ លានដុល្លារ។ រីឯប្រភពចំណូលចម្បងរបស់នាង គឺបានមកពីការថតរឿងភាគ ខ្សែភាពយន្ត សកម្មភាពជាតារាចម្រៀង និង ការធ្វើជា BA របស់ប្រេនធំៗ ជាដើម។
រីឯទ្រព្យសម្បត្តិរបស់លោក Junho ជាតួប្រុសក្នុងរឿងខាងលើ ហើយក៏ជាសមាជិកក្រុមចម្រៀង 2PM បើគិតត្រឹមឆ្នាំ ២០២០ កន្លងទៅលោកមានត្រឹមតែប្រមាណជា ៥ លានដុល្លារប៉ុណ្ណោះ។ ដោយឡែក រហូតពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ នេះ ប្រជាប្រិយភាពលោកកាន់តែហក់ខ្លាំងឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់លោកត្រូវគេប៉ាន់ស្មានថា លោកមានក្នុងដៃចាប់ពី ១៦.៦ លានដុល្លារ រហូតដល់ ៧៨ លានដុល្លារឯណោះ៕