បាត់ពីសិល្បៈអស់ ៥ ឆ្នាំ! Fan Bingbing ត្រឡប់មកស្តារមុខមាត់វិញ ល្បីខ្លាំងនៅលើឆាកអន្តរជាតិ
ដូចដែលប្រិយមិត្តអ្នកតាមដានបានដឹងមកហើយ កន្លងទៅកាលពីឆ្នាំ ២០១៨ តារាសម្ដែងស្រីកំពូលសម្រស់របស់ចិន Fan Bingbing បានជាប់ខ្លួនក្នុងរឿងអាស្រូវគេចពន្ធ ហើយក្រុមហ៊ុនរបស់នាងបានរងការផាកពិន័យជាទឹកប្រាក់ចំនួន ១២៩ ដុល្លារអាមេរិក រួមទាំង Fan Bingbing ផ្ទាល់ក៏រងការផាកពិន័យជាទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក។
យ៉ាងណាមិញ ក្រោយពីព័ត៌មានគេចពន្ធរបស់នាងបានល្បីកក្រើកមក តារាស្រីរូបនេះបានបាត់មុខទាំងក្នុងបណ្តាញសង្គម និង គ្រប់ការងារសិល្បៈផ្សេងៗស្ងាត់សូន្យឈឹង មិនមានដំណឹងណាមួយអំពីនាងនោះឡើយនៅពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះបានវិលត្រឡប់មកវិញដើម្បីសាងមុខមាត់ក្នុងវិស័យកម្សាន្តនេះ ហើយឃើញថាប្រជាប្រិយភាពរបស់នាងនាបច្ចុប្បន្នបានរីកសាយភាយខ្លាំងនៅឆាកអន្តរជាតិ។
គិតចាប់តាំងពីដើមឆ្នាំ ២០២៣ Fan Bingbing បានចូលបង្ហាញខ្លួនក្នុងកម្មវិធីកម្រាលព្រំក្រហមជាច្រើន ដូចជាកាលពីថ្មីៗនេះ នាងបានចូលរួមក្នុងព្រឹត្តិការណ៍ Georges Hobeika នៅក្នុងទីក្រុងប៉ារីស ដោយបានប្រមូលភាពក្លាហាន ជាមួយនឹងសម្រស់ស្អាតដែលនាងមាន ហើយបង្កើតជាអារម្មណ៍ប្លែកសម្រាប់អ្នកគាំទ្រជុំវិញពិភពលោកបានឃើញសាជាថ្មី៕