ជី ដេវីដ បង្ហោះសារយ៉ាងធូរខ្សុយក្រោយបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ជាភរិយាផ្ទុះប្រតិកម្មពីប្រជាជនថៃមួយចំនួន
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស ច្បាស់ជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ អ្នកម៉ាក់អភិជនរូបនេះ បានចេញបទចម្រៀងថ្មីមានចំណងជើងថា «ទេវរាជ»។ អ្នកនាង ទេព បូព្រឹក្ស បានសម្រិតសម្រាំង និង សរសេរឡើងដោយលើកយកពីសម័យកាលដល់ទៅ ៣ ដាក់បញ្ជូលក្នុងបទភ្លេងដ៏ពីរោះ។
ក្នុងនោះ ក្រោយបង្ហោះជាផ្លូការនៅលើគណនីហ្វេសប៊ុក និង Youtube ផ្លូវការឃើញថាត្រឹមរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ មានអ្នកទស្សនារហូតទៅដល់ ១ លានដង នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ទេព បូព្រឹក្ស។
ស្របពេលអ្នកគាំទ្រកម្ពុជា ផ្ទុះការសរសើរ និង ចែករំលែកជាបន្តបន្ទាប់នោះ ងាកទៅកាន់មហាជនថៃមួយចំនួនតូច ហាក់មានការប្រតិកម្ម កើតទុក្ខមិនសុខចិត្តចំពោះអត្ថន័យមួយឃ្លានៅក្នុងបទចម្រៀងមួយបទ ដោយអ្នកនាងបានច្រៀងថា៖ ««សត្រូវលួចអក្សរខ្មែរ»។ ឃ្លានេះ មហាជនថៃមួយចំនួនតូចនោះដែរ បានលើកឡើងថា អ្នកនាង ទេព បូព្រឹក្ស ចង់សំដៅទៅកាន់ប្រទេសរបស់ខ្លួន ក៏ព្រោះកន្លងមកមានតែប្រទេសថៃទេ ដែលធ្លាប់ប្រទាក់សម្តីគ្នា ឬមានជម្លោះគ្នា។
យ៉ាងណា ក្រោយពីមានការប្រតិកម្មពីមហាជនថៃមួយចំនួនហើយនោះ ម្ចាស់បទចម្រៀងអ្នកនាង ទេព បូព្រឹក្ស ក៏បានចេញមុខមកបញ្ចេញមតិពាក់ព័ន្ធនឹងការលើកឡើងនោះដែរ ដោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានត្រឹមឃើញលោក ជី ដេវីត ជាស្វាមីបានចែករំលែកព័ត៌មាននោះ និង អមសារមួយឃ្លាយ៉ាងសាមញ្ញ។ សារនោះ លោក ជី ដេវីត បានសរសេរថា៖ «ឃ្លាន មូកាថៈ អត់?»៕