ស្អាតៗណាស់! តារាចម្រៀង Original Song ២ រូប មានមិត្តស្រីជាជនជាតិបរទេស ម្នាក់ៗសម្រស់ដូចព្រះនាង
ថ្មីៗនេះតារាចម្រៀង ២ រូប កំពុងតែត្រូវបានមហាជនចាប់ក្រសែភ្នែកមើល ក្រោយពីម្នាក់ៗបានបញ្ចប់ជីវិតឯកាប្រកាសមានស្នេហា ដោយសាងចំណងស្នេហ៍នឹងនារីស្រស់ស្អាតគឺជាជនបរទេស។ ក្នុងនោះរួមមាន លោក ឈុត សែនប្រពៃ ម្ចាស់បទ «ដើរចេញ» និង លោក សីហា ម្ចាស់បទ «វិទ្យាល័យ» ខ្ញុំជាដើម៕
១. លោក ឈុត សែនប្រពៃ
ម្ចាស់បទ «ដើរចេញ» លោក ឈុត សែនប្រពៃ បានបង្ហាញមុខមិត្តស្រីកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះដែរ មិត្តស្រីរបស់លោក ប្រពៃ គឺជាស្រីស្អាតកូនកាត់មួយរូប ក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះថា «Li Maa» រស់នៅក្នុងខេត្តកំពត ដែលស្រីស្អាតជាម្ចាស់បេះដូងរបស់តារាច្រៀងរូបនេះ ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់ស្អាតមិនចាញ់អ្នកសិល្បៈទេ។
២. លោក សីហា ហា
លោក សីហា ហា ម្ចាស់បទ «វិទ្យាល័យ» បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីពេលថ្មីៗកន្លងទៅ ក្រោយពីលោកបានបង្ហាញមុខគូស្នេហ៍ យ៉ាងស្រស់សោភាជាជនជាតិបារាំង។ មិត្តស្រីរបស់លោក សីហា មានឈ្មោះថា Doris Roland ដែលនាងគឺជា Fashion Designer និង ជាតារាបង្ហាញម៉ូដផងដែរ៕