ភីងៗមួយគូទៀតហើយ! ទីបំផុត ខាយ ប្រកាសបើកចំហទំនាក់ទំនងនឹងស្រីស្អាត មុន្នីនាថ ស៊ីនឌី
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្រតារាចម្រៀងសំឡេងផ្អែម លោក ខាយ ច្បាស់ជាជ្រាបមកហើយ ពីការសង្ស័យថាលោកកំពុងតែមានស្នេហានឹងនារីមួយរូប ដែលគេស្គាល់ថាជាតារា Tik Tok ដ៏ល្បីវ័យក្មេង មុន្នីនាថ ស៊ិនឌី។
កាលនោះ មហាជន និង អ្នកគាំទ្រជឿជាក់ថា លោក ខាយ និង ស្រីស្អាត មុន្នីនាថ ស៊ីនឌី មានទំនាក់ទំនងស្នេហានឹងគ្នា ក៏ព្រោះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង IG ត្រូវគេចាប់បានដំរួយមានទាំងថតរូប និង វីដេអូដើរកាន់ដៃគ្នាផងដែរ។ លើសពីនោះ ក្រឡេកទៅមើលទំនាក់ទំនងគ្នាលើបណ្តាញសង្គមវិញ ឃើញថា លោក ខាយ និង ស្រីស្អាត មុន្នីនាថ ហាក់ប្រើពាក្យផ្អែមល្ហែមគួរឱ្យកត់សម្គាល់។
យ៉ាងណា ការពិតត្រូវបានទម្លាយកាលពីយប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ក្រោយពីគណនី IG របស់ប្រុសសង្ហា ស្រីស្អាតទាំង ២ រូបនេះ បានបង្ហោះរូបគូក្នុង Story ជាសាធារណៈហើយ។ ក្នុងនោះ បន្ទាប់ពីឃើញអ្នកទាំង ២ បានបង្ហោះរូបថតជាមួយគ្នាលើ Story IG រៀងៗខ្លួន មហាជនក៏កាន់តែច្បាស់ថា លោក ខាយ និង កញ្ញា មុន្នីនាថ ពិតជាមានទំនាក់ទំនងពិសេសនឹងគ្នាពិតមែន៕