ប្រឹងមួយប្រាវ! ណាន វីសារ ចាយលុយរាប់ម៉ឺនដុល្លារ ទិញរថយន្តថ្មីសន្លាងកាដូឱ្យខ្លួនឯង
បើនិយាយចំពោះបេក្ខភាពដ៏ឆ្នើម Cambodian Idol រដូវកាលទី ៤ លោក ណាន វីសារ ដ្បិតតែលោកពុំទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែបេក្ខភាពរូបនេះ បានឆក់បេះដូងមហាជនជាច្រើនជាមួយនឹងសមត្ថភាពរបស់លោក ដែលបច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងពន្លកថ្មីដ៏មានប្រជាប្រិយភាពមួយរូប។
យ៉ាងណាមិញ ចំពោះប្រជាប្រិយភាពរបស់ ណាន វីសារ ក៏ខ្លាំងមិនធម្មតាដែរ ដោយឆក់បានការស្រឡាញ់គាំទ្រពីមហាជនជាមួយនឹងការបង្ហាញខ្លួនរបស់លោកមិនថាតាមសាធារណៈ ឬ ក្នុងកម្មវិធីប្រគំតន្រ្តីផ្សេងៗទេ។
ស្របពេលកំពុងសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈចម្រៀងនេះដែរ ថ្មីៗនេះ លោក ណាន វីសារ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជីវិតឯកជនរបស់លោក ដែលបានឃើញលោកចាយលុយទិញរថយន្តមួយគ្រឿងយ៉ាងថ្លីសន្លាងម៉ាក MG ZS ខ្ទង់ ២ ម៉ឺនដុល្លារជាកាដូឱ្យខ្លួនឯង៕