ផ្ទុះការវែកញែករឿងពាក់អាវទាន់សម័យ ហ្វាហ្វា អហោសិកម្មចំពោះអ្នករិះគន់នាងយ៉ាងស្រទន់បំផុត
កាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ អ្នកគាំទ្រតារាសម្តែង ហ្វាហ្វា ច្បាស់ជាបានជ្រាបហើយថា ហ្វាហ្វា ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការវែកញែកយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបមួយសន្លឹកបញ្ចេញភាពសិចស៊ី ស្ទីលចំហដើមទ្រូង។
ក្នុងនោះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកខ្លះបានបញ្ចេញមតិរិះគន់ និង ខ្លះទៀតបានសរសើរពីសម្រស់របស់តារាសម្តែងស្រីរូបនេះផងដែរ។
យ៉ាងណាមិញ ក្រោយផ្ទុះការវែកញែកលើរូបភាពមួយសន្លឹករបស់ខ្លួន កញ្ញា ហ្វាហ្វា ក៏មិនសំងំស្ងៀមនោះដែរ ដោយស្រីស្អាតរូបនេះ បានចូលទៅបញ្ចេញមតិឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមក្រោមរូបភាពនោះថា៖ «អរគុណ រាល់ខំមិន! តែនាងខ្ញុំមាន stylist ដែលនាងខ្ញុំចូលចិត្ត និង ស្រឡាញ់។ សង្ឃឹងថាការស្លៀកពាក់របស់នាងខ្ញុំ មិនមែនជាឃាតក ឬ ប៉ះពាល់ដល់អ្នកដទៃទៅចុះ! អរគុណ នូវការចូលចិត្ត និង ស្រឡាញ់ពីនាងខ្ញុំ»។
ក្រោយមក ហ្វាហ្វា ក៏បានបង្ហោះសារថ្មីមួយទំនងជាការឆ្លើយតបទៅអ្នករិះគន់នាងថា ៖ «ខ្ញុំមិនខឹង ឬប្រកាន់បងៗ ទាំងស្រីទាំងប្រុសដែលស៊ែរនិយាយពីខ្ញុំអត់ល្អទេ ព្រោះខ្ញុំអហោសកម្មឱ្យហើយ (ពាក្យខំមិនរិះគុនល្អខ្ញុំទទួល) អរគុណពុកម៉ែបងប្អូនដែលចូលចិត្ត និងស្រឡាញ់ខ្ញុំ»៕