រាសីឡើងដូចទឹកបាក់ទំនប់! ខាត់ សុឃីម សម្រុកលើមុខជំនួញខ្លាំង ក្រោយជោគជ័យផ្ទួនៗ
កន្លងមកមហាជនអ្នកគាំទ្រតារាស្រីពហុជំនាញ ខាត់ សុឃីម ច្បាស់ជាបានជ្រាបមកហើយថា ក្រៅពីអាជីពជាតារាចម្រៀងពហុជំនាញនោះ អ្នកនាងក៏មានមុខជំនួញផ្ទាល់ខ្លួនដល់ទៅ ៣ រួចហើយដែរ រួមមាន «តន្ត្រីបុរាណសម័យ ខាត់សុឃីម» ហាងផលិតថែសម្រស់ «Mochy Cosmetics» និង «ដីឡូត៍ ខាត់សុឃីម» ជាដើម។
យ៉ាងណា ក្រោយពីអាជីពសិល្បៈ និង មុខជំនួញទទួលបានជោគជ័យផ្ទួនៗហើយនោះ ថ្មីៗនេះ អ្នកនាង ខាត់ សុឃីម ក៏បានប្រកាសនឹងបើកមុខជំនួញថ្មីមួយបន្ថែមទៀត ជាមុខជំនួញទី ៤ របស់អ្នកនាង។
តាមរយៈការបង្ហោះសារ និង រូបភាព អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា៖ «បន្ថែមុខរបរថ្មី ជួបគ្នាឆាប់ៗ ជួយគាំទ្រផងចាស! See you soon ១. តន្ត្រីបុរាណសម័យ ខាត់សុឃីម ២. Mochy Cosmetics ៣. ដីឡូត៍ ខាត់សុឃីម ៤.????»៕