ថ្មីប្លែករាល់ឆ្នាំ! ធ្វើខួបកំណើត ៥ ឆ្នាំជាប់គ្នា គង់ ចាន់ស្រីមុំ នាំភ្ញៀវតែងខ្លួនប្លែកៗគ្មានឱ្យជាន់គ្នាទេ
ថ្មីៗនេះ មហាជនអ្នកគាំទ្របាននាំគ្នាចាបឮអារម្មណ៍ទៅលើគ្រួសារតារាសម្តែង និង ពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ ចាន់ស្រីមុំ យ៉ាងខ្លាំង បន្ទាប់ពីពួកគេបានរៀបចំកម្មវិធីខួបកំណើតគម្រប់ ៥ ឆ្នាំ របស់កូនស្រី ព្រមទាំងខួបកំណើតរបស់នាង ដែលបានរៀបចំឡើងកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ក្នុងកម្មវិធី ខួបកំណើតឆ្នាំនេះ គឺមិនខុសប្លែកពីឆ្នាំមុនៗឡើយ គង់ ចាន់ស្រីមុំ និង កូនស្រី Momo តែងតែមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី និង មិត្តភក្ដិស្និទ្ធស្នាលជាច្រើន ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក មិនសរសើរមិនបាន និង តែងលើកមកនិយាយនោះ គិតចាប់តាំងពីថ្ងៃកំណើតខួបអាយុ ១ ឆ្នាំ របស់កូនស្រីកាលពីឆ្នាំ ២០១៩ រហូតដល់កូនស្រីអាយុ ៥ ឆ្នាំ នៅឆ្នាំ ២០២៣ នេះ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែជ្រើសរើស concept តុបតែងខ្លួនប្លែកៗមិនជាន់គេនោះឡើយ។ ជាងនេះទៅទៀត មិនត្រឹមតែម្ចាស់ខួបកំណើតប៉ុណ្ណោះទេ ដែលស្លៀកពាក់ប្លែកៗនោះ សូម្បីតែអ្នកចូលរួមក៏ត្រូវរៀបចំខ្លួនឱ្យដូចៗគ្នាដែរ។
១. ឆ្នាំ ២០១៩ តុបតែងជាតួអង្គ Avenger
២. ឆ្នាំ ២០២០ តុបតែងជាអ្នករាំរបាំបាឡេ
៣. ឆ្នាំ ២០២១ តុបតែងដូចរឿងតុក្កតា Frozen
៤. ឆ្នាំ ២០២២ តុបតែងជា Unicorn
៥. ឆ្នាំ ២០២៣ តុបតែងជាតួអង្គរឿង Sailormoon