ភ្ញាក់ផ្អើល! ណុប បាយ៉ារិទ្ធ បង្ហោះសារវែងអន្លាយទាំងកណ្ដាលយប់ រៀបរាប់ជុំវិញជំងឺបាក់ទឹកចិត្ត
ជំងឺបាក់ទឹកចិត្ត ឬ វិបត្តិផ្លូវចិត្ត គឺជាឃាតកលាក់មុខដែលនាំឱ្យមនុស្សគិតអវិជ្ជមាន នាំខ្លួនឯងទៅឃុំនៅកន្លែងស្ងប់ស្ងាត់គ្មានមនុស្ស មិនចង់ពិភាក្សាជាមួយអ្នកណា គិតថាគេមិនត្រូវការយើង គិតថាខ្លួនឯងគ្មានតម្លៃ គ្មានមនុស្សចង់នៅក្បែរ ឯកា រហូតគំនិតទាំងអស់នោះ បានជំរុញឱ្យអ្នកមានជំងឺមួយនេះ គិតខ្លីរហូតបញ្ចប់ជីវិតខ្លួនឯង។ តួយ៉ាងមួយរយៈក្រោយនេះ មិនថានៅក្នុងប្រទេស និង ក្រៅប្រទេសនោះទេ ឃើញថាមានយុវជន យុវនារី និង តារាប្រុសស្រីល្បីៗជាច្រើន បានបាក់ទឹកចិត្តរហូតសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។
ស្របពេលជំងឺបាក់ទឹកចិត្តកំពុងផ្ទុះកក្រើកពេញបណ្តាញសង្គមនោះ ស្រាប់តែនៅយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ ម៉ោងប្រមាណជិត ៣ ភ្លឺ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារយ៉ាងវែងអន្លាយរៀបរាប់ថា លោកក៏ធ្លាប់មានជំងឺបាក់ទឹកចិត្តដែរ តែលោកតែងតែប្រាប់ខ្លួនឯងថា «រឹងមាំ» ជានិច្ច។
លើសពីនោះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រូបនេះ ក៏បានសរសេរសំណេរបង្កប់អត្ថន័យជីវិត និង លើកទឹកចិត្តដល់អ្នកមានជំងឺបាក់ទឹកចិត្តថែមទៀតផង។
សូមអានសំណេរខាងក្រោមរបស់លោក ណុប បាយ៉ារិទ្ធ៖