លែងសំងំទៀត ជំទាវ ចន ច័ន្ទលក្ខិណា បង្ហោះសារដាក់ផាំងៗ ក្រោយឃើញមានរឿងហេតុមួយនេះ កើតឡើងលើបវរកញ្ញាខ្មែរ
នៅរសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែចាប់អារម្មណ៍ការចែករំលែកអមនឹងសារមួយរបស់ជំទាវ ចន ច័ន្ទលក្ខិណា ក្រោយពីមានការវែកញែកនៅលើបណ្តាញសង្គម Tik Tok ពាក់ព័ន្ធនឹងបវរកញ្ញា។
បើតាមដំណើរនៃសាច់រឿងដែលធ្វើឱ្យជំទាវ ចន ច័ន្ទលក្ខិណា បង្ហោះសារនោះឡើង ព្រោះមានគណនី Tik Tok មួយ បានយកបវរកញ្ញាមកប្រៀបធៀបគ្នា ដោយលើកសរសើរពីបវរកញ្ញាដែលខ្លួនស្រឡាញ់ និង បន្ទោសបង្អាប់ទៅលើបវរកញ្ញាដែលខ្លួនមិនពេញ។ ការលើកឡើងរបស់គណនី Tik Tok នោះ ក៏ធ្វើឱ្យមានមហាជនស្រឡាញ់វិស័យបវរកញ្ញាជាច្រើនចែករំលែកការមិនពេញចិត្តលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
តួយ៉ាង សូម្បីតែជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារដែរថា ៖ «បើស្រឡាញ់ និង គាំទ្រនរណាម្នាក់ សូមកុំបង្អាប់អ្នកផ្សេងដែលខ្លួនមិនពេញចិត្ត ព្រោះវាបង្ហាញថាខ្លួនយើងប្រៀបដូចជាមនុស្សមិនបានចូលសាលា មិនថ្លៃថ្នូរ និង គ្មានសីលធម៌ គ្មានសុជីវធម៌ក្នុងខ្លួន»៕