បង្ហាញមុខបងស្រីបង្កើតរបស់កីឡាការិនីល្បុកត្តោ សំ ថារ័ត្ន ដែលកំពុងរស់នៅប្រទេសជប៉ុន ស្អាតខ្លាំងណាស់!
កន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់កីឡាការិនីល្បុកត្តោ និង តារាសម្តែង សំ ថារ័ត្ន បានដឹងហើយថាកញ្ញាគឺជាកូនស្រីរបស់វីរៈសិល្បករស្តេចវីយ៉ូឡុង និង កវីនិពន្ធ លោក អ៊ុំ តារា ម្ចាស់ស្នាដៃបទ «លលកញីឈ្មោល» និង បទ «ឈប់ស្រឡាញ់អូនទៅ» ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកគាំទ្រកីឡាការិនីល្បុកត្តោ និង តារាសម្តែង សំ ថារ័ត្ន ក៏កំពុងចាប់អារម្មណ៍ទៅកាន់បងស្រីបង្កើតរបស់កញ្ញាម្នាក់ទៀតដែរ ក្រោយពីបងស្រីបង្កើតរបស់នាងដែលមានឈ្មោះថា អ៊ុំ ដាពីន បានបង្ហាញវត្តមានក្នុងការសម្តែងភាពយន្តរឿង KTV: Killing Time Violently។
បងប្អូនស្រីបង្កើតទាំង ២ នាក់នេះ បានបង្ហាញវត្តមានក្នុងការសម្តែងខ្សែភាពយន្តរួមគ្នា ធ្វើឱ្យមហាជនអ្នកគាំទ្រលាន់មាត់ថា កញ្ញា សំ ថារ័ត្ន និង កញ្ញា អ៊ុំ ដាពីន មានសមត្ថភាពសិល្បៈកាត់តាមឪពុកយ៉ាងដូច្នោះ។ រីឯសម្រស់វិញ បងប្អូនស្រីជាកូនបង្កើតរបស់ស្តេចវីយូឡូង អ៊ុំ តារា ២ រូបនេះ ក៏ស្រស់ស្អាតម្យ៉ាងម្នាក់ផងដែរ។
ជាការពិត កញ្ញា សំ ថារ័ត្ន និង កញ្ញា អ៊ុំ ដាពីន គឺជាបងប្អូនបង្កើតមានឪពុករួមគ្នាពិតមែន តែអ្នកទាំង ២ កើតពីពោះម្តាយផ្សេងគ្នា ហើយកញ្ញា អ៊ុំ ដាពីន គឺរស់នៅឯប្រទេសជប៉ុន និង ជា Influencer មួយរូបនៅប្រទេសនោះ ដោយឈ្មោះលើបណ្តាញសង្គមរបស់នាងគឺ Hinano Kurosak៕