(វីដេអូ) ដាច់ផ្ងារ! ហេង ពិទូ ប្រើ App សួរកាលណាដល់អាយុរៀបការ ស្រាប់តែហ្វេនៗប្រាប់វិញយ៉ាងចាក់ដោត
ថ្មីនេះៗ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រលោក ហេង ពិទូ កំពុងតែចែករំលែក និង ចូលទៅបញ្ចេញមតិលេងសើចយ៉ាងខ្លាំង ក្រោយពីតារាចម្រៀងប្រុសរូបនេះបានបង្ហោះវីដេអូប្រើកម្មវិធីលើទូរស័ព្ទមួយ សួរថាពេលណាលោកដល់អាយុរៀបការ។
វីដេអូ បង្ហាញពីសំណួរខាងលើនោះ គឺជាការលេងកម្មវិធីនៅលើទូរស័ព្ទ ដែលពេលលោក ហេង ពិទូ សួរថាពេលណាលោកដល់ពេលរៀបការ ស្រាប់តែ App នោះបានវិលឈប់ត្រឹមអាយុ ២៧ ឆ្នាំ។
ក្រោយពី App ឈប់ត្រឹមលេខ ២៧ ឆ្នាំ លោក ហេង ពិទូ បានធ្វើមុខស្អុយ ក៏ព្រោះតែសព្វថ្ងៃលោកមានវ័យក្បែរ ៤០ ឆ្នាំ ទៅហើយ។ រីឯអ្នកគាំទ្រវិញ បានចូលទៅបញ្ចេញមតិលេងសើចស្រដៀងៗគ្នាថា «ឈប់ស្រឡាញ់គេម្នាក់ឯង ទៀតទៅបង» និង ខ្លះចូលទៅចុចរូប emiji សើចដល់ទៅជិត 1K ឯណោះ៕