ដើមខែកក្កដា តារាស្រី ២ ដួង ប្រកាសពពោះទាយាទក្នុងផ្ទៃជិតគ្រប់ខែ ជាមួយគូស្នេហ៍
កាលពីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រនិយមតាមដានរឿងរ៉ាវតារា កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចូលរួមអបអរសាទដល់តារាស្រី ២ រូប ដែលបានប្រកាសដំណឹងល្អកំពុងផ្ទៃពោះជាមួយនឹងគូស្នេហ៍។
១. តារាស្រីកូនកាត់ខ្មែរ-អាល្លឺម៉ង ម៉ៃយ៉ា
ក្រោយសាងចំណងស្នេហ៍នឹងគូស្នេហ៍ភេទដូចគ្នារយៈពេល ៤ ឆ្នាំ តារាកូនកាត់ខ្មែរ-អាល្លឺម៉ង កញ្ញា ម៉ៃយ៉ា បានប្រកាសកំពុងពពោះ ៧ ខែ ហើយ ដោយកូនក្នុងផ្ទៃរបស់នាង គឺជាតំណក់ឈាមរបស់គូស្នេហ៍ស្រីរបស់នាង។
២. តារាចម្រៀង គង់ ចាន់រដ្ឋា
សាងចំណងស្នេហ៍រយៈពេល ៨ ឆ្នាំ ហើយនោះ តារាចម្រៀង គង់ ចាន់រដ្ឋា ក៏បានប្រកាសទទួលបានសមាជិកថ្មី ជាតំណក់ឈាមនឹងតារាចម្រៀង ស៊ិន សុភា សមាជិកក្រុម Twin Boys៕