គង់ ចាន់រដ្ឋា ប្រកាសមានផ្ទៃពោះហើយ ជាមួយនឹងតារាចម្រៀង ស៊ិន សុភា ក្រោយវេញចំណងស្នេហ៍ ៨ ឆ្នាំ
បើគិតមកដល់ពេលនេះរយៈពេល ៨ ឆ្នាំហើយ ដែលតារាចម្រៀងម្ចាស់បទ «មូសខាំ» កញ្ញា គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា សមាជិកក្រុម Twin Boys បានសាងចំណងស្នេហ៍នឹងគ្នា។ ក្នុងនោះ កាលពីអំឡុងឆ្នាំ ២០១៩ តារាចម្រៀងប្រុសស្រីទាំង ២ រូប ក៏បានបំពាក់ចិញ្ចៀនគ្នាដើម្បីជាសក្ខីភាពស្នេហ៍ និង ប្តូរនាមជាសង្សារទៅគូដណ្តឹងផងដែរ។
ដោយឡែក នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ កញ្ញា គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា បានប្រកាសដំណឹងល្អទទួលបានសមាជិកថ្មី ដោយតារាចម្រៀង គង់ ចាន់រដ្ឋា កំពុងពពោះកូនក្នុងផ្ទៃជាចំណងស្នេហ៍របស់អ្នកទាំង ២ ផងដែរ។
បើទោះជាមិនទាន់បញ្ជាក់ភេទកូនក្នុងផ្ទៃ ជាប្រុស ឬ ស្រីក៏ពិតមែន ប៉ុន្តែទាយាទរបស់តារាស្រី គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា មានឆ្នាំថោះ ព្រោះនាងបានរៀបរាប់បញ្ជាក់ថា ៖ «Late Happy Anniversary 01.07.2023។ នាំកូនទន្សាយមកប៉ូវ ឱ្យឆាប់ធំធាត់ផង Kong Chanrotha គង់ ច័ន្ទរដ្ឋា»៕