ភ្ញាក់ផ្អើល! ស្ងាត់ៗតារាស្រី ម៉ៃយ៉ា ប្រកាសពពោះទាយាទដំបូង ៧ ខែហើយ ជាមួយនឹងគូស្នេហ៍
មហាជននិយមតាមដានជីវិតឯកជនរបស់តារាស្រីកូនកាត់អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហារបស់នាងបានដឹងមកហើយថា តារាស្រីរូបនេះបានសម្រេចចិត្តធីបចោលស្នេហារបស់បុរសៗ ហើយធ្វើតាមបេះដូងដោយជ្រើសយកស្នេហាភេទដូចគ្នាយ៉ាងបើកចំហមិនលាក់លៀម។
គិតមកដល់ពេលនេះ រយៈពេល ៤ ឆ្នាំមកហើយ ដែលចំណងស្នេហ៍ស្រី និង ស្រី របស់កញ្ញា ម៉ៃយ៉ា បានវេញយ៉ាងស្អិតល្មួត ដោយនាង និង គូស្នេហ៍បានរួមរស់ក្រោមដំបូលតែមួយមិនខុសពីប្តីប្រពន្ធទូទៅឡើយ ហើយថែមទាំងបានហៅគូស្នេហ៍ភេទដូចគ្នាថាជាប្តីប្រពន្ធពេញៗមាត់ទៀតផង។ លើសពីនោះ ចំណងស្នេហ៍អ្នកទាំង ២ ក៏ត្រូវបានចាស់ទុំគ្រួសារទាំងសងខាងដឹងឮថែមទៀតផង។
យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រោយពីបាត់មុខលើវិថីសិល្បៈមួយរយៈ ស្រាប់តែតារាស្រីកូនកាត់ខ្មែរអាល្លឺម៉ង់ ម៉ៃយ៉ា បានប្រកាសថា កំពុងពពោះ ៧ ខែ ក្នុងផ្ទៃ ជាមួយនឹងគូស្នេហ៍ជាស្រីដូចគ្នា។ លើសពីនោះ ម៉ៃយ៉ា បានរៀបរាប់អារម្មណ៍ថា ៖ «កាដូ ៤ ឆ្នាំស្រឡាញ់គ្នា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗ នេះហើយ 7 months ទាយមើលថា អូន Girl or Boy? Pich Tom love you papa»។
ក្រោយទទួលបានដំណឹងខាងលើហើយ មហាជនអ្នកគាំទ្របានចូលរួមអបអរសាទ និង បញ្ចេញមតិជូនពរ ព្រមទាំងចង់ឃើញមុខកូនរបស់ ម៉ៃយ៉ា និង គូស្នេហ៍ស្រីស្រស់ស្អាតយ៉ាងណា បើអ្នកម៉ាក់ស្អាតយ៉ាងនេះ៕