ថ្ងៃចូលកម្មវិធីរបស់ BVLGARI តារាស្រី Lisa ត្រូវអ្នកគាំទ្រ Zoom ឃើញចំណុចគួរឱ្យចាប់អារម្មណ៍មួយក្នុងមាត់
កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Lisa សមាជិក BLACKPINK បានបង្ហាញខ្លួនចូលរួមក្នុងព្រឹត្តិការណ៍របស់ម៉ាកលំដាប់ពិភពលោក BVLGARI ក្នុងនាមជា BA ផ្តាច់មុខថតផ្សព្វផ្សាយឱ្យម៉ាកយីហោដ៏ល្បីមួយនេះ។
ចាប់អារម្មណ៍ឃើញថា បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហាញខ្លួនជាផ្លូវការក្នុងពិព័រណ៍របស់ម៉ាកល្បីមួយនេះ នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង អ្វីដំបូងដែលទាក់ទាញភ្នែករបស់ទស្សនិកជនអ្នកគាំទ្រនោះគឺ ការតុបតែងខ្លួនក្នុងឈុតរ៉ូបវែងពណ៌សបញ្ចេញសាច់ខ្នងយ៉ាងសខ្ចី ពាក់នូវគ្រឿងពេជ្រលម្អប្រដេញភ្លឺចែងចាំង ជាពិសេសគឺម៉ូដសក់របស់នាង ពិតជាធ្វើឱ្យអ្នករាល់គ្នាប្លែកភ្នែកខ្លាំង។
ប៉ុន្តែក្រៅពីសម្រស់ និង រូបរាងរបស់នាងហើយ អ្វីដែលមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ទៀតនោះ គឺឃើញធ្មេញរបស់ Lisa ដូចជាមានរបស់ពណ៌បៃតងដាំត្បូងពេជ្រ ខណៈនាងញញឹមយ៉ាងស្រស់ស្រាយរាក់ទាក់ដាក់កាមេរ៉ា ដែលហៅថា Tooth Gems ដើម្បីបន្ថែមភាពទាក់ទាញកាន់តែខ្លាំង នៅពេលដែលនាងញញឹម៕