(វីដេអូ) មិនមែនមានដុងសិល្បៈម្នាក់ឯងទេ! ខាយ ក៏មានប្អូនប្រុសបង្កើតជំនាញផ្នែកតន្ត្រីដូចគ្នា
មហាជនបានជ្រាបមកហើយថា ក្រោយពីបានចូលប្រឡូកក្នុងវិស័យសិល្បៈត្រឹមរយៈពេលខ្លី តារាចម្រៀង ខាយ ឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ក្នុងនោះដែរ លោក ខាយ មិនត្រឹមតែឆក់បានតំណែងលើវិស័យចម្រៀងនោះទេ សូម្បីតែក្នុងការសម្តែងក៏លោកបានក្តោបឱកាសក្លាយជាតួឯកប្រុសកាលពីពេលកន្លងមកផងដែរ។
ងាកទៅកាន់ជីវិតឯកជនវិញ អ្នកគាំទ្រមួយចំនួនធ្លាប់បានដឹងខ្លះមកហើយថា លោកគឺជាអ្នកប៉ោយប៉ែត និង ជាកូនប្រុសច្បងក្នុងគ្រួសារ ដោយមានបងប្អូនប្រុស ២ នាក់ និង ស្រី ២ នាក់។
បើនិយាយពីទេពកោសល្យសិល្បៈវិញ នៅក្នុងគ្រួសារមិនត្រឹមមានតែលោកទេ ដែលមានជំនាញផ្នែកតន្ត្រី និង ជាតារាចម្រៀង ពោលគឺប្អូនប្រុសទី ៣ របស់លោកឈ្មោះថា ទៀន អេងលី ក៏អាចប្រើឧបករណ៍តន្ត្រីហ្គីតា និង ច្រៀងបានពីរោះដូចបងប្រុសផងដែរ។
លើសពីនោះ កន្លងមក លោក ទៀន អេងលី ក៏ធ្លាប់បានឡើងសម្តែងលើឆាកតន្ត្រីជាមួយលោក ខាយ និង ធ្លាប់បាន cover ចម្រៀងទៀតផង៕