(វីដេអូ) កប់ចោលរាប់ឆ្នាំ បទ «យ៉ងៗម៉ាដូ» សម្តែងដោយ អ៊ុំ សុវណ្ណនី បកស្រាយដោយ មាស សុម៉ាលី ផ្ទុះកក្រើកជាថ្មីលើ Tik Tok
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកវីដេអូចម្រៀងកាយវិការមួយបទកាលពីទសវត្សរ៍ ៩០ ដែលមានចំណងជើងថា «យ៉ងៗម៉ាដូ» ដែលជាការបកស្រាយដោយអ្នកនាង មាស សុម៉ាលី។
បទចម្រៀងល្បីល្បាញកាលពីជំនាន់ ៩០ ខាងលើនេះដែរ មានការចូលរួមសម្តែងដោយតារាភាពយន្តជើងចាស់អ្នកនាង អ៊ុំ សុវណ្ណនី ទៀតផង។ យ៉ាងណាមកដល់ពេលនេះ តារាចម្រៀង និង ភាពយន្តជើងចាស់ខាងលើបានទៅរស់នៅឯសហរដ្ឋអាមេរិកជាច្រើនឆ្នាំហើយដែរ។
គួរឱ្យដឹងថា បទ «យ៉ងៗម៉ាដូ» នេះដែរ ត្រូវបានគេផ្ទុះការចែករំលែកនៅលើ Tik Tok ស្របពេលតារាភាពយន្តជើងចាស់ អ៊ុំ សុវណ្ណនី កំពុងតែនៅក្នុងប្រទេសកម្ពុជា ដើម្បីមកលេងប្រទេសកំណើត ក្រោយពីចាកឆ្ងាយប្រមាណជាង ២០ ឆ្នាំ មកនោះ៕