ល្បីថា Pin ខូចចិត្តរហូតកាត់សក់ខ្លី ស្រាប់តែនាងបង្ហើបមូលហេតុពិតមួយ ដឹងហើយរំជួលចិតខ្លាំង
អស់មួយរយៈធំហើយ ដែលតារាស្រី Pin Kejmanee និង ស្វាមីបានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងគ្នា ដោយបន្សល់ឈ្មោះត្រឹមម្តាយឪពុករបស់កូន។ បន្ទាប់ពីចំណងគ្រួសារបានបែកបាក់ អតីតគូស្វាមីភរិយាមួយគូនេះ ក៏បានប្រើប្រាស់ជីវិតរៀងៗខ្លួនយ៉ាងមានក្តីសុខ។
លើសពីនេះទៅទៀតនោះ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ជាទីបំផុតនោះគឺ ក្រោយពេលបែកគ្នាជាមួយអតីតស្វាមីមិនបានប៉ុន្មាន Pin Kejmanee លេងស្ទីលតែងខ្លួនថ្មីភ្លាម ពិសេសម៉ូដសក់ថ្មីស្អាតប្លែក ធ្លាប់តែឃើញនាងសក់វែង ឥឡូវប្តូរម៉ូដថ្មីកាត់ខ្លីធ្វើឱ្យអ្នកគាំទ្រមើលចង់ភ្លឹក។
ទន្ទឹមនឹងពាក្យសរសើររបស់មហាជន ក៏មានមានមហាជនខ្លះបោះសម្តីថា នាងនៅខូចចិត្តចំពោះរឿងដែលបានកើតឡើងទើបកាត់សក់បែបនេះ រហូត Pin Kejmanee បានទម្លាយភ្លាមៗពីមូលហេតុពិតដែលនាងសម្រេចចិត្តកាត់។
ក្នុងនោះ នាងបានបញ្ជាក់ថា នាងកាត់ខ្លីដើម្បីផ្លាសប្តូអារម្មណ៍ ព្រោះកន្លងមក ១០ ឆ្នាំហើយនាងមិនដែលកាត់ឡើយ។ មួយវិញទៀត នាងចង់យកសក់របស់នាងយកទៅចាក់ទុកឱ្យអ្នកជំងឺមហារីកពាក់ ដើម្បីឱ្យពួកគេមានភាពជឿជាក់ជាងមុន៕