ល្អមើលខ្លាំង! កំពូលរឿងភាគកូរ៉េ និង ចិន ៤ រឿង កំពុងផ្ទុះការគាំទ្រខ្លាំង អ្នកមើលភ្លេចបាយភ្លេចទឹក
ប្រិយមិត្តដែលនិយមតាមដានរឿងភាគបរទេស ជាពិសេសគឺរឿងភាគកូរ៉េ ព្រមទាំងរឿងភាគចិន មួយចំនួនប្រាកដជាកំពុងមើល ឬ ធ្លាប់បានស្គាល់ និង បានឃើញគេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្ដាញសង្គមអ៊ីនធើណេតហើយ អំពីរឿងភាគដែលកំពុងតែចាក់ផ្សាយ ដែលជារឿងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រជាច្រើន។
ជាមួយគ្នានោះ ក្នុងថ្ងៃនេះផ្ទាល់ «ប្រជាប្រិយ» នឹងលើកយករឿងភាគកូរ៉េ និង រឿងភាគចិនចំនួន ៤ ជាប្រភេទរឿងបែបរ៉ូមែនទិក លាយឡំគ្នាជាមួយនឹងតួអង្គនីមួយៗមានភាពឌឺដងគ្នាទៅវិញទៅមក បែបសប្បាយៗ ពុំសូវមានឈុតច្រណែនឈ្នានីស ឬ ឈុតដែលធ្វើអ្នកទស្សនាតាងតឹងចិត្តនៅពេលមើលនោះឡើយ។ រឿងទាំង ៤ នោះមានដូចជា៖
១. រឿងភាគកូរ៉េ មានចំណងជើងថា «King The Land» ចូលរួមសម្ដែងដោយ YoonA សមាជិក SNSD និង លោក Junho សមាជិក 2PM
២. រឿងភាគចិន មានចំណងជើងថា «Hidden Love» ចូលរួមសម្ដែងដោយ ស្រីស្អាត Zhao Lusi និង ប្រុសស្អាតកំពុងពេញនិយម Chen Zheyuan
៣. រឿងភាគកូរ៉េ មានចំណងជើងថា «See You In My 19th Life» ចូលរួមសម្ដែងដោយតារាស្រី Shin Hye-sun និង លោក Bo Hyun Ahn
៤. រឿងភាគចិន មានចំណងជើងថា «When I Fly Towards You» ចូលរួមសម្ដែងដោយ លោក Zhou Yi Ran និង តារាស្រី Zhang Miao Yi