បើកកកាយរឿងរ៉ាវមុនចូលសិល្បៈរបស់ Zhao Lusi ធ្លាប់ជាអ្នកលក់គាវម្នាក់
បើនិយាយដល់តារាសម្ដែងស្រីវ័យក្មេង Zhao Lusi ចាប់តាំងពីបង្ហាញខ្លួនក្នុងរឿងភាគថ្មី «Hidden love» ដែលនឹងកំពុងចាក់ផ្សាយកាលពីពេលថ្មីៗនេះ ពិតជាធ្វើឱ្យទស្សនិកជន និង អ្នកគាំទ្រជាច្រើនរបស់នាង ជាប់ចិត្តតាមដានយ៉ាងខ្លាំងមិនឱ្យខកខានមួយភាគនៃសាច់រឿងឡើយ។
បើក្រឡេកមកមើលកាលពីមុនចូលប្រឡូកក្នុងវិស័យសិល្បៈរបស់នាងវិញ Zhao Lusi គឺពិតជាមានទេពកោសល្យ និង ភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងអ៊ីនធឺណេត ដោយសារតែនាងជានិស្សិតស្រីស្អាត និង ជាអ្នកលក់នំគាវម្នាក់ដ៏ល្បីនៅសកលវិទ្យាល័យ Ming Dao ព្រមទាំងមានការគាំទ្រច្រើនមានទាំង feedback ល្អៗពីអ្នកដែលបានទិញគាវរបស់នាងញ៉ាំផងដែរ។
យ៉ាងណាមិញ បើគិតមកដល់ពេលបច្ចុប្បន្ន Zhao Lusi មានអាយុ ២៤ឆ្នាំ ត្រូវបានគេចាត់ទុកថាជាតារាស្រីដ៏ជោគជ័យម្នាក់ក្នុងអាជីពសិល្បៈ ដែលបានចូលប្រឡូកក្នុងសិល្បៈតាំងពីអាយុ ១៧ឆ្នាំ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YinheKuyu Media៕
រូបថត Zhao Lusi កាលនៅរៀន