បាក់ចង្កេះ! រ៉ូហ្សា តួអង្គ «ទេពធីតាព្កុលមាស» ត្រូវក្រុមការងារ surprise ខួបកំណើតទាំងឈុតសម្តែងជាខ្មោច
កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងថ្ងៃខួបកំណើតរបស់តារាសម្តែងស្រស់សោភា កញ្ញា អឿន រ៉ូហ្សា តួឯករឿង «ទេពធីតាព្កុលមាស» បើទោះជាមិនបានរៀបចំកម្មវិធីក៏ពិតមែន តែតារាស្រីរូបនេះទទួលបានការជូនពរជាច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិទាំងក្នុង និង ក្រៅសិល្បៈផងដែរ។
យ៉ាងណា ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ និង អស់សំណើចយ៉ាងខ្លាំង ក្រោយរូបភាពប៉ុន្មានសន្លឹករបស់ផេក Crystal Film Production បង្ហោះសកម្មភាព Surprise ថ្ងៃកំណើតកញ្ញា អឿន រ៉ូហ្សា កំពុងពេលថតរឿង។
អ្វីដែលធ្វើឱ្យមហាជនអស់សំណើចនោះ គឺអ្នកគាំទ្រលើកឡើងថាក្រុមការងារចេះរកនឹកឃើញ surprise កញ្ញា អឿន រ៉ូហ្សា ចំពេលដែលនាងកំពុងថតឈុតជាតួអង្គខ្មោច៕