ទៀតហើយ! គ្រាន់តែ Oab និង Prang ស្និទ្ធស្នាលគ្នាបន្តិចសោះ អ្នកគាំទ្រពួយផ្គូផ្គងព្រាត
ថ្មីៗនេះពិតជាធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាមនៅមិនស្ងៀមទៀតហើយ បន្ទាប់ពីអ្នកកំលោះ Oab Nitthi និង ស្រីស្រស់ Prang Kannarun បង្ហោះរូបភាពស្និទ្ធស្នាលគ្នានៅក្នុង Story ហើយមានជូនបាច់ផ្កាឱ្យគ្នាទៀត។
ជាមួយនឹងឃើញរូបភាពផ្អែមល្ហែម កៀកកើយគ្នានៅលើបណ្ដាញសង្គមបែបនោះ គេឃើញថាមានមហាជនជាច្រើននាំគ្នាផ្គូផ្គងព្រោងព្រាតឱ្យអ្នកទាំងពីរសាកមើលចិត្តគ្នា ដោយហេតុថាកាលពីពេលថ្មីៗនេះ តារាប្រុស Oab ទើបតែចែកផ្លូវគ្នាជាមួយនឹងតារាស្រី Ma Prang ហើយ តារាស្រី Prang ក៏ទើបចែកផ្លូវគ្នាជាមួយតារាប្រុស Two Pee ដែរ។
ក្នុងនោះ បើនិយាយពីតារាប្រុស Oab និង Prang វិញ អ្នកទាំងពីរគឺជាអ្នកស្គាល់គ្នាមកយូរហើយ តួយ៉ាងថ្មីៗនេះ តារាស្រី Prang ក្លាយជាតារាចម្រៀងចំណូលថ្មីទៀតពិតជាធ្វើឱ្យ Oab ក៏ដូចជាមិត្តភក្តិអ្នកស្គាល់រំភើបចិត្តជំនួស៕