Queen ឈ្នះទៀតហើយ! CL យកសក់ក្លែងក្លាយផាត់ចេញជារូបគ្រាប់ភ្នែក មកពាក់ចេញជាម៉ូដថ្មីទាក់ភ្នែក
ប្រិយមិត្តភាគច្រើនដែលនិយមតាមដានវិស័យ K-POP មុខជាបានស្គាល់ CL ច្បាស់ ដែលជាតារាចម្រៀងរ៉េបដ៏មានឥទ្ធិពលមួយរូប និងធ្លាប់ជាអតីតប្រធានក្រុម 2NE1 មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និង មានការគាំទ្រខ្លាំងចាប់តាំងពីថ្ងៃបង្ហាញមុខជាផ្លូវការ រហូតមកដល់សព្វថ្ងៃនេះ។
កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់តារាស្រី CL បានបង្ហោះរូបភាពចំនួន ១០ សន្លឹកបង្ហាញពីសកម្មភាពរបស់នាងជាច្រើន ធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ដោយឡែក រូបមួយសន្លឹកដែល CL បានយកសក់ក្លែងក្លាយពណ៌ស ព្រមទាំងផាត់កូល័រចេញជារូបគ្រាប់ភ្នែកយ៉ាងឃ្យូដ មកពាក់ជាសក់សេះបានធ្វើឱ្យអ្នកអ្នកគាំទ្រជាច្រើនសម្ដែងការហួសចិត្ត និង សរសើរថាតារាស្រីរូបនេះតែងតែមានអ្វីថ្មី ប្លែកៗមករហូត៕