អបអរ! ពេលនេះ ភរិយារបស់ Shawn Dou សម្រាលបានកូនភ្លោះដំបូងហើយ ក្រោយរៀបការបានជាង ២ ខែ
ដូចដែលប្រិយមិត្តអ្នកតាមដានវិស័យកម្សាន្តចិន បានដឹងមកហើយ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Shawn Dou បានដឹកដៃកូនក្រមុំរូបស្រស់ដែលជាកូនស្រីអតីតស្ដេច Casino ចូលរោងការតាមប្រពៃណី ដោយបានរៀបចំធ្វើនៅលើទឹកដីកោះបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី យ៉ាងកក្រើកពេញក្នុងបណ្តាញសង្គម Weibo និង អ្នកគាំទ្ររបស់លោកជាច្រើន។
ទោះបីជាយ៉ាងណា បន្ទាប់ពីគូស្នេហ៍មួយគូនេះ បានរៀបការជាមួយគ្នាហើយ ក៏ពួកគេមិនដែលបង្ហើបពីរឿងទាយាទស្នងមរតករបស់ពួកគេនោះដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣ ស្រាប់តែ អ្នកទាំងពីរបានប្រកាសស្វាគមន៍កូនភ្លោះរបស់ពួកគេ ដែលជាសមាជិកថ្មីក្នុងគ្រួសារយ៉ាងគួរឱ្យភ្ញាក់ផ្អើល។
បើតាមការឱ្យដឹងបន្ថែមតាមរយៈការចុះផ្សាយរបស់ចិន បានឱ្យដឹងថា អ្នកនាង Laurinda Ho បានសម្រាលកូនភ្លោះប្រុស ១ នាក់ ស្រី ១ នាក់ បន្ទាប់ពីនាងបានរៀបការជាមួយនឹងតារាសម្ដែងប្រុសរូបសង្ហា Shawn Dou បាន ២ ខែ៕