(វីដេអូ) ឌួង ហ្សូរីដា សរសើរ ស៊ីន យូប៊ីន ជាម្ចាស់ហាងអាហារជប៉ុនដ៏ល្បី តែមិនចេះអួតអាង
មហាជនអ្នកគាំទ្រវិស័យសិល្បៈ ច្បាស់ជាបានដឹងមកហើយពីទំហំនៃភាពល្បីល្បាញរបស់តារាសម្តែងស្រីវ័យក្មេងរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន ដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយមិនថាតែក្នុងប្រទេសនោះទេ ពោលគឺសូម្បីតែនៅក្រៅប្រទេស ក៏តារាស្រីកម្ពុជារូបនេះមានឈ្មោះបោះសំឡេងដូចគ្នា។
ស្របគ្នានឹងទទួលបានភាពជោគជ័យយ៉ាងធំសម្បើមក្នុងវិស័យសិល្បៈ កញ្ញា ស៊ីន យូប៊ីន ក៏ត្រូវបានចាត់ទុកជាតារាស្រីវ័យក្មេង ដែលមានមុខជំនួញក្នុងដៃថែមទៀតផង។
ជាការពិត កន្លងមក កញ្ញា ស៊ីន យូប៊ីន ធ្លាប់ត្រូវបានមហាជនមួយចំនួន ថាកញ្ញា គឺជាម្ចាស់ Franchise ហាងតែគុជដ៏ល្បីមួយ តែថ្មីៗនេះ ពិធីការិនី ឌួង ហ្សូរីដា ក៏បានទម្លាយថា កញ្ញា ស៊ីន យូប៊ីន ក៏ជាម្ចាស់ហាងអាហារជប៉ុនដ៏ល្បី ដែលបានទិញ Franchise ពីប្រទេសថៃទៀតផង។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង កញ្ញា ឌួង ហ្សូរីដា បានសរសើរថា កញ្ញា ស៊ីន យូប៊ីន បើទោះមានឈ្មោះជាម្ចាស់ហាងអាហារជប៉ុនដ៏ល្បីក៏ពិតមែន ប៉ុន្តែនាងមិនដែលអួតអាង និង បើកបង្ហាញនោះឡើយ។
ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ថា៖ «មិនឱ្យសរសើរ និង ស្រឡាញ់កូនហ្នឹងម៉េចបាន! បើចេះនោះចេះ ហើយនៅតែល្អ និង ទន់ភ្លន់មិនប្រួលប្រែជាមួយបងៗ។ ទោះបីខ្លួនឯងជោគជ័យនឹងការងារសិល្បៈ និង មុខជំនួញលំដាប់ Hight Show កាលីបៗ ប៉ុន្តែមិនចេះអួតអាង ឬក្អេងក្អាងឡើយ។ អរគុណ អូន Shin Yubin Shin Yubin ស៊ីន យូប៊ីន ដែលបានអញ្ជើញអ្នកបងៗទាំង៣ និង បងប្រុសធំ Vichitrabooth May របស់ពួកយើងមកពិសារអាហារជប៉ុនដ៍ល្បី @Yuzu ដែលជា Franchise ពីប្រទេសថៃ។ ឥឡូវមកដល់កម្ពុជាហើយ ដែល យូប៊ីន គឺជាថៅកែស្រី ដ៍ស្រស់ស្អាតតូចច្រលឹងនេះឯង។ សំខាន់មិនសូវ Promote ផង រកកន្លែងអង្គុយជូនភ្ញៀវមិនបាន ទាល់តែកក់មុន ព្រោះអាហារជប៉ុននៅទីនេះរសជាតិខុសពីកន្លែងផ្សេងៗ។ ជូនពរអូន ឆាប់ជាសះស្បើយ និងដើរបានធម្មតាវិញ (បងៗសែនស្រឡាញ់ទឹកចិត្ត ទោះរវល់យ៉ាងណា នៅឈឺជើងយ៉ាងណា ស៊ូដើរកាន់ឈើច្រត់មកជួបបងៗ) ជាពិសេស សូមឱ្យអូនកាន់តែមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ និង ជោគជ័យគ្រប់ជំនួញដែលអូនកំពុងរកទទួលទានណា»៕