រ៉ាប៊ី ធ្វើគណៈកម្មការលើកទី ១ ម្នាក់ៗសឹងទប់មិនជាប់ជាមួយ រ៉ាប៊ី!
នេះជាលើកទី ១ ដែល រ៉ាប៊ី បានធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួតដ៏ធំ គឺកម្មវិធីប្រកួតទេពកោសល្យចម្រុះ Road 2 the star។ ចូលដល់សប្តាហ៍ទី ១០ នេះ ROAD 2THE STAR បានឈានចូលដល់វិញ្ញាសា Hit the stage ច្រៀងបទញាក់ ប្រាកដណាស់ពេលដែលឮបទញាក់ គ្រប់គ្នាតែងនឹកឃើញដល់ រ៉ាប៊ី ដែលពូកែរាំ ហើយមានបទញាក់ល្បីៗជាច្រើន គ្រប់គ្នាពិតជាភ្ញាក់ផ្អើលខ្លាំងនៅពេល រ៉ាប៊ី ធ្វើជាគណៈកម្មការលើកទី ១ រ៉ាប៊ី បានចែករំលែកបទពិសោធល្អៗ ដែលគ្រប់គ្នាមិនដឹងទេថា រ៉ាប៊ី មានតិចនិចល្អៗជាច្រើនយកមកបង្វឹកបេក្ខជន Road 2 the star ដែលអាចជួយឱ្យបេក្ខជនដែលមិនចេះរាំ មិនចេះច្រៀង អាចវិវឌ្ឍន៍ខ្លួនបានយ៉ាងលឿន ទោះបីមានពេលហាត់សមត្រឹម 3-4 ម៉ោងតែប៉ុណ្ណោះ។
សប្តាហ៍នេះកាន់តែប្លែក កាន់តែលេចធ្លោបេក្ខជនម្នាក់ៗ ប្រៀបដូចតារាអាជីព ដែលមានខន់សឺតផ្ទាល់ខ្លួន ទាំងភាពស្រស់សង្ហា ទាំងក្បាច់រាំ គឺទាក់ទាញ រហូតធ្វើអោយគណៈកម្មការ សើចញញឹម រាំសប្បាយជាមួយបេក្ខជន អ្វីដែលសំខាន់ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ Road 2 the star កាន់ែតមាន ការគាំទ្រ និង ចំនួនអ្នកទស្សនាកើនឡើង រហូតដល់ ៤០ មុឺននាក់ ក្នុងរយៈត្រឹម ១៧ ម៉ោង តើមូលហេតុអ្វីបានជា Road 2 the star មានសន្ទុះគាំទ្រកាន់តែខ្លាំង សូមចូលទស្សនា វីដេអូ ទាំងអស់គ្នា ៖
Road 2the star មានការចាក់ផ្សាយផ្ទាល់ នៅរៀងរាល់ថ្ងៃ ពុធ វេលាម៉ោង 7:00PM តាមរយៈហ្វេសប៊ុកផេក GATSBY(KH), 3fun channel cambodia, Nico Mrcookie និង ផេក Road 2 the star។