ផ្ទុះការចាប់អារម្មណ៍! ភរិយា វីជេ រតនា មានឈ្មោះ និង មុខស្រដៀងខ្លាំងនឹង គឹម លីហ្សា មើលសឹងច្រឡំគ្នា
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីវីជេ រតនា បានបង្ហោះរូបភាពរបស់លោក និង ភរិយា ព្រមទាំងតារាស្រី គឹម លីហ្សា នៅលើគណនីហ្វេសប៊ុករបស់លោក។
ចំណុចដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបភាពនោះ ក៏ព្រោះតែទម្រង់មុខរបស់ភរិយាវីជេ រតនា គឺអតីត Freshie Girl លឹម លីសា គឺមានមុខមាត់ស្រដៀងខ្លាំងនឹងតារាស្រី គឹម លីហ្សា។
លើសពីនោះ ក្រោយពីភរិយាវីជេ រតនា បានបង្ហោះរូបថតនឹងអ្នកនាង គឹម លីហ្សា ព្រមទាំងសួរសំណួរថា អ្នកទាំង ២ មុខដូចគ្នាទេ? ស្រាប់តែអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលទៅបញ្ចេញមតិថា អ្នកនាង លឹម លីសា និង អ្នកនាង គឹម លីហ្សា មានទាំងឈ្មោះដូចគ្នាហើយ មុខមាត់ក៏ស្រដៀងគ្នាខ្លាំងដូចបងប្អូន មើលសឹងច្រឡំ៕