បើកចំហចំណងស្នេហ៍ភ្លាម វណ្ណដា និង សង្សារ ទម្លាក់រូបស្វីតៗដូចគ្រាប់ភ្លៀង ឱ្យអ្នកគាំទ្រញ័របេះដូងអស់
រឿងរ៉ាវស្នេហារបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានលាតត្រដាងការពិតកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោកបានបង្ហោះរូបភាពចំនួន ២ សន្លឹកថ្មីនៅពេលដែលលោកកំពុងបិទម៉ាស់ចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា «Mann Vannda» ភ្លាម មហាជនអ្នកគាំទ្រជាច្រើនបែរទៅចាប់អារម្មណ៍ខ្លាំងទៅលើម្រាមដៃដែលមានក្រចកវែងៗ និង សក់វែងកំពុងគេងកើយទ្រូង វណ្ណដា ទៅវិញ។
បន្ទាប់ពីឃើញរូបភាពទាំង ២ ខាងលើនេះហើយ មហាជនជាច្រើនក៏បានបញ្ចេញមតិបែបបង្អាប់ លេងសើច ជាមួយនឹងលោកព្រោងព្រាត ព្រមទាំងបានយករូបម្រាមដៃ ព្រមទាំងក្រចកដៃរបស់ស្រីស្អាត Lauryn យកមកប្រៀបធៀបទៅនឹងរូបដែល វណ្ណដា បានបង្ហោះនោះថែមទៀតផង។
យ៉ាងណាមិញ ស្រាប់តែប៉ុន្មាននាទីក្រោយការបង្ហោះរូបភាព ២ សន្លឹកនោះ ស្រាប់តែ វណ្ណដា ព្រមទាំង Lauryn បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុង Story ផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងភ្ជាប់ជាមួយនឹង Caption យ៉ាងផ្អែមល្ហែមជាច្រើន ដែលសបញ្ជាក់ថាពួកគេបានបើកចំហទំនាក់ទំនងស្នេហារបស់ពួកគេ ជាសាធារណៈប្រាប់មហាជនអ្នកគាំទ្រហើយ។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមើលហើយសឹងតែរមួលខ្លួនតាមជាងនេះនោះ ពោលគឺវីដេអូដែលស្រីស្អាត Lauryn បានបង្ហោះនៅពេលសង្សារសំណព្វរបស់ខ្លួនរាំ និង ច្រៀងបទ «Solo» ពោរពេញដោយក្ដីសុខ ព្រមទាំងវីដេអូមួយផ្សេងទៀតនៅពេល វណ្ណដា បានថើបថ្ពាល់យ៉ាងផ្អែមល្ហែមជាខ្លាំង។ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូអ្នកទាំងពីរ រាំ និង ច្រៀង បទ «Solo» និង ចុចទីនេះដើម្បីទស្សនាវីដេអូ «វណ្ណដា ថើប Lauryn»៖