ចំប៉ីខ្មៅ លើកឡើងចំៗ ចង់ឱ្យរាជិនីសំឡេង ម៉េង កែវពេជ្ជតា ក្លាយជាប្រធានសមាគមសិល្បករកម្ពុជា
មហាជនដែលធ្លាប់តាមដានលោក យិន ហេង ហៅ ចំប៉ីខ្មៅ បានជ្រាបហើយថាកន្លងមក លោកតែងតែចេញវីដេអូ និង បង្ហោះសារនិយាយពីរឿងរ៉ាវផ្សេងៗដែលល្បីក្ដៅគគុកលើបណ្ដាញសង្គម ទាំងបញ្ហាសង្គម និង អ្នកសិល្បៈ។ ចំពោះអ្នកសិល្បៈ មួយរយៈនេះ ក៏ឃើញលោកបាននិយាយវិភាគទាំងចំណុចល្អ និង ចំណុចខ្វះខាតពីតារាល្បីៗតាមការសំណូមពរពីអ្នកគាំទ្រចូលចិត្តស្ដាប់រូបលោកនិយាយផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ គេក៏បានឃើញលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ចំប៉ីខ្មៅ បង្ហោះសារនិយាយទាក់ទងនឹងកំពូលតារាចម្រៀងដែលមានរហស្សនាមរាជិនីសំឡេង ម៉េង កែវពេជ្ជតា ដោយបានលើកឡើងចំៗចង់ឱ្យកំពូលតារាចម្រៀងស្រីរូបនេះ ក្លាយជាប្រធានសមាគមសិល្បករកម្ពុជានៅអណត្តិក្រោយ ដែលលោកគិតថាស័ក្តិសមបំផុត ព្រោះតែអ្នកនាងជាតារាចម្រៀងស្រីមានទាំងសមត្ថភាព ចំណេះដឹង និង បទពិសោធន៍សិល្បៈ។
ក្នុងនោះ ចំប៉ីខ្មៅ បានសរសេររៀបរាប់ថា ៖ «Meng Keo Pichenda – ពេជ្ជតា ចង់ឱ្យបងស្រី ក្លាយជាប្រធានសមាគមសិល្បករកម្ពុជា អណត្តិក្រោយ ទាំងសមត្ថភាព ចំណេះដឹង និង បទពិសោធន៍សិល្បៈ ប្អូនជឿជាក់ថាបងស្រីជាមនុស្សស័ក្កិសមបំផុត ប្អូនសុំគាំទ្របង»៕