កក្រើកអ្នកគាំទ្រ! ទីបំផុតកំលោះ វណ្ណដា បង្ហោះ Story IG ទម្លាយមុខនារីដែលកំពុងទាក់ទងជាផ្លូវការហើយ
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើការបង្ហោះរូបភាពចំនួន ២ សន្លឹកថ្មីរបស់លោក នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា «Mann Vannda»។
ជាក់ស្ដែង រូប ២ សន្លឹកដែលលោកបានបង្ហោះនោះ គឺកំឡុងពេលដែលលោកបានបិទម៉ាសនៅលើផ្ទៃមុខ។ ដោយឡែក អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ បែរជារូបម្រាមដៃដែលមានក្រចកវែងៗ និង សក់វែងកំពុងគេងកើយទ្រូង វណ្ណដា ទៅវិញ។
ជាមួយគ្នានោះ បន្ទាប់ពីឃើញរូបភាពទាំង ២ ខាងលើនេះហើយ មហាជនជាច្រើនក៏បានបញ្ចេញមតិបែបបង្អាប់ លេងសើច ជាមួយនឹងលោកព្រោងព្រាត ព្រមទាំងបានយករូបម្រាមដៃ ព្រមទាំងក្រចកដៃរបស់ស្រីស្អាត Lauryn យកមកប្រៀបធៀបទៅនឹងរូបដែល វណ្ណដា បានបង្ហោះនោះថែមទៀតផង។
ដោយឡែក ស្រាប់តែប៉ុន្មាននាទីក្រោយការបង្ហោះរូបភាព ២ សន្លឹកនោះ ស្រាប់តែ វណ្ណដា បានបង្ហោះរូបភាពចូលទៅក្នុង Story IG ផ្ទាល់ខ្លួនរបស់ខ្លួនជាមួយនឹងស្រីស្រស់ Lauryn ព្រមទាំងភ្ជាប់ជាមួយនឹង Caption ថា ៖ «ពេញលេងហើយធីមយើង»៕