(វីដេអូ) ស្រស់ណាស់! សម្រស់អ្នកគ្រូបឋមមួយរូប កំពុងផ្ទុះការចាប់អារម្មណ៍ពេញ Tiktok
មហាជនអ្នកនិយមលេងបណ្ដាញសង្គម Tiktok កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើអ្នកគ្រូបឋមរូបស្រស់ម្នាក់ ដែលកំពុង និងបង្រៀននៅឯសាលាឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែង យោងតាមគណនី Tiktok មួយមានឈ្មោះថា Elizabeth បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពរបស់ខ្លួននៅក្នុងថ្នាក់រៀន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដែលកំពុងច្រៀងបទចម្រៀងថ្នាក់កុមារមានចំណងជើងថា «អង្គរវត្តស្អាត» ច្បាស់ៗ ម៉ាត់ៗយ៉ាងពីរោះ។
មិនតែប៉ុណ្ណោះ បើនិយាយពីសម្រស់របស់អ្នកគ្រូរូបនេះវិញ បានធ្វើឱ្យបណ្ដាអ្នកលេង Tiktok ជាច្រើនចូលទៅបញ្ចេញមតិសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកគ្រូក្រមុំមួយរូបនេះព្រាត។ លើសពីនេះទៅទៀតនោះ គិតត្រឹមរយៈពេលប្រមាណជាង ១ ថ្ងៃតែប៉ុណ្ណោះ វីដេអូមួយនេះទទួលបានការចូលទស្សនាដល់ទៅជាងកន្លះលានដងឯណោះ។ ចុចទីនេះដើម្បីទស្សនាវីដេអូ ៖