កំលោះពេញនិយម ថុល សុភិទិ ឡើងកូដស្រឺតៗ ៨ បទចុងក្រោយមានសន្ទុះគាំទ្រលើសការរំពឹងទុក
ពិតណាស់ មហាជនអ្នកគាំទ្ររបស់កំលោះពេញនិយម ថុល សុភិទិ បានជ្រាបហើយពីបេក្ខភាពកំពូល Top 4 Cambodian Idol រដូវកាលទី ៤ រូបនេះ អាចចាត់ទុកថា រូបលោកបានក្លាយជាតារាចម្រៀងពន្លកថ្មីមួយរូបដែលកំពុងជោគជ័យ មានឈ្មោះល្បីយ៉ាងខ្លាំងក្លាក្នុងវិស័យចម្រៀងនាមួយរយៈចុងក្រោយនេះ។
ខណៈមានប្រជាប្រិយភាពលេចធ្លោខ្លាំង អ្នកគាំទ្រសង្កេតឃើញថា ថុល សុភិទិ កំពុងព្យាយាមសាងស្នាដៃថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងប្រជាប្រិយភាពរបស់លោកកាន់តែខ្លាំងឡើងទៅៗ ក្រោយបានបញ្ចេញបទចម្រៀងថ្មីៗរបស់លោកមួយរយៈចុងក្រោយនេះ។
ជាក់ស្ដែង កាលនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ ភិទិ បានបង្ហោះពីសមិទ្ធផលដែលខ្លួនទទួលបានយ៉ាងច្រើនលើសលប់ ពីបទចម្រៀងថ្មី ៨ បទរបស់ខ្លួនដែលទើបតែចេញគិតត្រឹមចុងឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន។
ភិទិ បានលើកឡើងថា ៖ «ខ្ញុំពិតជាសប្បាយចិត្ត និង អរគុណទៅដល់ពុកម៉ែបងប្អូន ខ្លាំងមែន មួយរយៈចុងក្រោយនេះ ទាំងបទចាស់ បទថ្មី ទទួលបានការគាំទ្រពី ពុកម៉ែ បងប្អូនលើសពីការរំពឹងទុក។ ខ្ញុំគ្មានពាក្យអ្វីក្រៅពីអរគុណ ហើយសន្យានៅបម្រើអារម្មណ៍ ពុកម៉ែ បងប្អូនទាំងអស់គ្នា ជារៀងរហូត ហើយនឹងមាន បទចម្រៀងថ្មី ជូនជាកាដូសម្រាប់បងប្អូន ក្នុងពេលឆាប់ៗនេះបន្តទៀត»។
បទចម្រៀងទាំង ៨ បទពេញនិយមរបស់ ភិទិ មានដូចជា៖
១. បទចម្រៀង «មួយឆាវ»
២. បទចម្រៀង «ពេលនេះឆ្នាំមុន»
៣. បទចម្រៀង «ស្រឡាញ់រកតែប្រុសបោក»
៤. បទចម្រៀង «ស្មោះទ្រង់ទ្រាយធំ»
៥. បទចម្រៀង «ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត»
៦. បទចម្រៀង «One night»
៧. បទចម្រៀង «ឆ្នាំនេះខ្ញុំមានសង្សាដូចគេហេីយ»