ជោគជ័យមានលុយពេញដៃ គឹម លីហ្សា និយាយម៉ាត់ៗថាលុយសំខាន់មិនដល់កិត្តិយស
មហាជនអ្នកគាំទ្ររបស់តារាស្រី គឹម លីហ្សា បានជា្របហើយថា បន្ទាប់ពីឃ្លាតឆ្ងាយពីវិស័យសិល្បៈ បច្ចុប្បន្នអ្នកនាងកំពុងក្លាយជាអ្នកជំនួញស្រីដ៏ជោគជ័យម្នាក់ មានជំនួញជាច្រើនក្នុងដៃ រកចំណូលបានរាប់សិបម៉ឺនដុល្លារពីមួយខែទៅមួយខែ និង កំពុងតែរស់នៅយ៉ាងមានក្ដីសុខជាមួយនឹងគ្រួសារ ស្វាមី និង កូន។
ដោយឡែក ថ្មីៗនេះ ស្របពេលដែលកំពុងរស់នៅក្នុងជីវិតមួយយ៉ាងជោគជ័យមានលុយចាយពេញដៃនេះដែរ តារាស្រីរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញអ្នកនាងបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកនិយាយទាក់ទងរឿងលុយ ដែលអ្នកនាងបានរៀបរាប់ឱ្យដឹងថាសម្រាប់អ្នកនាង គឺលុយមិនសូវសំខាន់ជាងកិត្តិយស គុណធម៌ និង ភាពស្មោះត្រង់ ឡើយ។
ក្នុងនោះ គឹម លីហ្សា បានរៀបរាប់ថា ៖ «សម្រាប់ខ្ញុំលុយសំខាន់ 20% តែកិត្តិយស គុណធម៌ ភាពស្មោះត្រង់ សំខាន់ 80% ព្រោះពេលស្លាប់ទៅលុយមិនអាចយកជាប់ខ្លួនបាននោះទេ»៕