លើកដំបូង Joanaay ទម្លាយអារម្មណ៍ទាំងអួលអាក់ ពេលឪពុកម្តាយលែងលះគ្នាបានមួយរយៈ
ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេលនេះកំពូលតារាចម្រៀងប្រុស J Jetrin Wattanasin និង តារាសម្ដែងស្រី Pin Kejmanee បានលែងលះគ្នាហើយ ក្រោយពីរួមរស់នៅជាមួយគ្នាអស់រយៈពេលជាង ២០ ឆ្នាំ។ ជាមួយនឹងការចែកផ្លូវគ្នានេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមិននឹកស្មានថាគូស្វាមីដ៏ផ្អែមល្ហែមក្នុងរង្វង់សិល្បៈថៃត្រូវចែកផ្លូវគ្នាយ៉ាងផុយស្រួយបែបនេះឡើយ។
ងាកទៅមើល តារាប្រុស Joanaay ដែលជាកូនប្រុសច្បងវិញ បន្ទាប់ពីឪពុកម្តាយលែងលះគ្នាទៅ លោកបានចេញមកទម្លាយអារម្មណ៍ជាលើកដំបូងក្នុងបទសម្ភាសកាលពីពេលកន្លងទៅទាំងមុខស្រពោនថា ៖ «លោកទទួលស្គាល់ថា លោកមិនបានតាមដានព័ត៌មានឡើយ ព្រោះគិតថាវាមិនមែនជារឿងដែលត្រូវលើកមកនិយាយបន្តទៀត ទុកឱ្យមនុស្សចាស់ដោះស្រាយទៅចុះ»។
លោកពីនេះ អ្នកកំលោះ Joanaay បានបន្តទៀតថា ៖ «លោកយល់ច្បាស់ពីអារម្មណ៍ម៉ាក់ប៉ារបស់លោក ដោយខណៈនេះលោក និង ប្អូនៗបានបំពេញតួនាទីជាកូនល្អ យល់ច្បាស់ពីរឿងរ៉ាវដែលកើតឡើង ហើយគ្រប់យ៉ាងគឺដើរទៅមុខបន្ត លោកគោរពការសម្រេចចិត្តម៉ាក់ប៉ាគ្រប់យ៉ាង ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ក៏លោកនៅតែជាក្រុមគ្រួសារដូចដើម និយាយគ្នាធម្មតា»៕