(វីដេអូ) ស្ងាត់ៗ! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៅប្រទេសអូស្ត្រាលី ធ្វើរឿងសំខាន់នេះជួយដល់កុមារកម្ពុជា
កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ច្បាស់ជាបានឃើញនូវរូបភាពជាច្រើនសន្លឹករបស់អ្នកនាង ដែលកំពុងតែស្ថិតនៅឯប្រទេសអូស្ត្រាលី។
ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលីលើកនេះ អ្នកនាង ឱក សុគន្ធកញ្ញា មិនមែនធ្វើដំណើរកម្សាន្តតែម្យ៉ាងនោះទេ ពោលគឺកំពូលតារាចម្រៀងរូបនេះ បានទៅសម្តែងការប្រគំតន្ត្រីសប្បុរសធម៌របស់ «មូលនិធិសង្គ្រោះកុមារកម្ពុជា អូស្ត្រាលី» ឬ «Save Cambodian Children Fund Australia» ដើម្បីរកថវិកាទៅឧបត្ថម្ភការសិក្សារបស់កុមារតាមទីជនបទនៅឯប្រទេសកម្ពុជា។
ការប្រគំតន្ត្រីសប្បុរសធម៌របស់ «មូលនិធិសង្គ្រោះកុមារកម្ពុជា អូស្ត្រាលី» នេះដែរ មិនត្រឹមតែមានការចូលរួមសម្តែងដោយ អ្នកនាង ឱក សុគន្ធកញ្ញា នោះទេ តែក៏មានការចូលរួមសម្តែងដោយលោក នី រតនា និង កញ្ញា ឈិន ម៉ានិច្ច ព្រមទាំងតន្ត្រីករល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ៕