ធ្លាប់តែសើចសប្បាយ! ថ្ងៃកំណើត ៣៦ ឆ្នាំ ឌីជេ កាកា បង្ហោះសារបង្គប់អត្ថន័យក្ដុកក្ដួល
បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង ១០ ឆ្នាំ មកហើយ ដែលមហាជនបានដឹងថា ឌីជេ កាកា បានចូលប្រឡូកលើវិស័យសិល្បៈផ្នែកកំប្លែង ដោយកន្លងមកតារាប្រុសរូបនេះ ច្រើនតែលេចមុខនៅក្នុងខ្សែភាពយន្តខ្លីៗ និង រឿងបែបកំប្លែងៗ ដែលគេនិយមឃើញលោកសម្តែងជាមួយនឹងលោក ងួន សុបិន្ត និង នាយ គ្រឿន ជាដើម។
ពិតណាស់កន្លងមក តារាសម្ដែងទឹកមុខកំប្លែងស្ងួត ឌីជេ កាកា ច្រើនតែធ្វើឱ្យមហាជនផ្ទុះសំណើច សើចក្អាកក្អាយតាមរយៈវីដេអូសម្ដែងនានា ប៉ុន្ដែនៅថ្ងៃខួបកំណើតអាយុ ៣៦ ឆ្នាំ ឌីជេ កាកា បានបង្ហោះសារអរគុណឪពុកម្ដាយដែលបានផ្ដល់កំណើត ព្រមទាំងអរគុណដល់ទស្សនិកជនដែលតែងតែគាំទ្រលោកកន្លងមក តែហាក់បង្គប់អត្ថន័យក្ដុកក្ដួលមួយ។
ឌីជេ កាកា បានរៀបរាប់ថា ៖ «រីករាយថ្ងៃកំណើតរបស់ខ្ញុំ កូនសូមអគុណលោកអ្នកមានគុណទាំងពីរ និង អរគុណបងប្អូនទាំងអស់ដែលអាណិតស្រឡាញ់ គាំទ្រខ្ញុំកន្លងមក សូមជូនពរឱ្យអ្នកទាំងអស់គ្នា សុខភាពល្អ រកស៊ីមានបាន មានសេចក្តីសុខសប្បាយរហូតទៅ។ ចំពោះខ្ញុំ មិនអីទេ…»។ ត្រង់ឃ្លាចុងក្រោយរបស់ ឌីជេ កាកា ធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនយល់ថាមានបង្គប់អត្ថន័យក្ដុកក្ដួលម្យ៉ាង៕