Great ទម្លាយអារម្មណ៍ពិតឥតលាក់លៀមទៅកាន់ Matt ក្រោយអ្នកគាំទ្រផ្គូផ្គងឱ្យសាងស្នេហ៍
Great ជាតារាប្រុសម្នាក់ ដែលកំពុងតែធ្វើឱ្យមហាជនចាប់អារម្មណ៍មិនតិចនោះទេ ក្នុងចំណោមតារាប្រុសឯទៀត។ អ្វីដែលអ្នកគាំទ្រចង់ឃើញជាទីបំផុតនោះគឺម្ចាស់បេះដូងរបស់តារាប្រុសរូបនេះ ព្រោះមកទល់អាយុ ៣៨ ឆ្នាំហើយ តារាប្រុសរូបនេះនៅឡើយមិនទាន់បង្ហើបថាមានស្នេហា ឬ នារីក្នុងចិត្តឡើយទេ។
ខណៈបេះដូងកំពុងទំនេរ មិនទាន់បង្ហើបរឿងស្នេហ៍ ស្រាប់តែមហាជផ្សំផ្គុំលោកជាមួយតារាស្រី Matt Peranee ភ្លាម ក្រោយឃើញអ្នកទាំងពីរស្និទ្ធស្នាល និង ខមមិនលេបខាយគ្នាមិនចេះដាច់នៅលើបណ្តាញសង្គម។
ទោះយ៉ាងណា បើទោះបីជាមហាជនអ្នកគាំទ្រព្យាយាមផ្គូផ្គង ឬ ចង់ឱ្យស្រឡាញ់គ្នាយ៉ាងណាក៏ដោយ តែសាមីខ្លួនទាំងពីរបានចេញមុខបកស្រាយហើយថា ទំនាក់ទំនងគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះ បើងាកទៅមើល Great មិនត្រឹមតែរីករាយជាមួយនឹងមិត្តភាពដ៏ល្អជាមួយ Matt Peranee នោះទេ តែថែមទាំងបង្ហើបអារម្មណ៍ទៅកាន់ Matt Peranee ទៀតថា លោកពិតជាសប្បាយចិត្ត នៅពេលដែលឃើញមិត្តរឹងមាំ និង រីករាយចំពោះអ្វីដែលនាងជ្រើសរើស៕