ពេលដឹងថា អេង វ៉ាណង កំពុងមានជំងឺមហារីក ម៉ែន គង្គា ដែលនៅអាមេរិកមិនឈរឱបដៃមើល បានធ្វើរឿងមួយនេះភ្លាមៗ
មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បការិនីជាច្រើនកំពុងមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីតារាសម្តែងភាពយន្ត អេង វ៉ាណង បានបង្ហោះរូបភាពជាច្រើនសន្លឹកពីស្ថានភាពជំងឺរបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ដោយបានគេងសម្រាកលើគ្រែ និង កោរសក់អស់ពីក្បាល ព្យាបាលជំងឺមហារីក។
ក្រោយទទួលបានដំណឹងខាងលើនេះហើយ មហាជន និង មិត្តសិល្បករជាច្រើនបានបញ្ចេញអារម្មណ៍ក្តុកក្តួល ព្រមទាំងជូនពរ ផ្តល់កម្លាំងចិត្តដល់ អេង វ៉ាណង និង ខ្លះក៏បានជួយជាថវិកាដល់នាងក្នុងការព្យាបាលជំងឺទៀតផង។
ជាក់ស្តែង មិនថាតែតារាប្រុសស្រីនៅក្នុងប្រទេសកម្ពុជានោះទេដែលបានចូលរួមជួយជាថវិកា ដើម្បីសម្រាលការព្យាបាលរបស់ អេង វ៉ាណង សូម្បីតែអ្នកនាង ម៉ែន គង្គា អតីតតារាចម្រៀងផលិតកម្ម SSB ក៏បានផ្ញើថវិកាតាមរយៈលោក សាវិន ហ្វីលីព ជួយដល់តារាស្រីខាងលើនេះដែរ។
តាមរយៈសាររបស់លោក សាវិន ហ្វីលីព បានរៀបរាប់ថា ៖ «សូមអរគុណតារាចម្រៀង ម៉ែន គង្គា នៅអាមេរិក ដែលបានបរិច្ចាគ $100 ជួយដល់អ្នកនាង អេង វ៉ាណង ដែលកំពុងមានជំងឺមហារីកធ្ងន់ធ្ងរ។ សូមបរិច្ចាគទៅ ABA 081 700999 ENG VANORNG»៕