គ្រាន់តែថតរឿងនៅកម្ពុជាចប់ Paing Takhon ត្រឡប់ទៅប្រទេសវិញ បួសជាព្រះសង្ឃភ្លែត
ក្រោយពីស្នាក់នៅប្រទេសកម្ពុជាជិតមួយខែដើម្បីថតរឿងថ្មីដែលមានចំណងជើងថា «បុរសលក់ខ្លួន» មកនោះ ខណៈនេះតារាសម្ដែង និង បង្ហាញម៉ូដដ៏ល្បីក្នុងប្រទេសមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរវិលត្រឡប់ទៅប្រទេសកំណើតខ្លួនវិញហើយ។
ទន្ទឹមនឹងមករស់នៅប្រទេសខ្មែរមួយរយៈនេះ អ្នកកំលោះ Paing Takhon ទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនខ្មែរជាខ្លាំង ហើយប្រុសស្អាតរូបនេះក៏សប្បាយរីករាយជាមួយនឹងប្រជាជនកម្ពុជាវិញដែរ ព្រោះគ្រាន់តែមកដល់ភ្លាមម្នាក់ៗស្វាមគមន៍យ៉ាងកក់ក្តៅ។
យ៉ាងណាមិញ ពេលនេះតារាប្រុស Paing បានធ្វើដំណើរដល់ប្រទេសមីយ៉ាន់ម៉ាហើយ ក្នុងនោះ មហាជនហាក់មានការភ្ញាក់ផ្អើលដោយ គេឃើញកំលោះ Paing កោរសក់បួសជាព្រះសង្ឃជាលើកទី ២ បន្ទាប់ពីថតរឿងចប់នៅកម្ពុជា។ ក្រោយឃើញរូបភាព តារាប្រុស Paing បួសដូចនោះគេឃើញថាមហាជនក្នុង និង ក្រៅប្រទេសបានចូលរួមអនុមោទនាបុណ្យព្រោងព្រាត៕