ចេះតែហៅ អូនក្ដឹបៗ តាមពិតឈ្មោះក្នុងបញ្ជីជាតិរបស់ អូនក្ដឹប ពីរោះណាស់
តារាសម្ដែងពន្លកក្រោយ អូនក្ដឹប កំពុងទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ទស្សនិកជន បន្ទាប់ពីរូបនេះ លេចមុខសម្ដែងនៅក្នុងវីដេអូខ្លីៗរបស់ នាយព្រែក កន្លងមក ជាមួយអត្តចរិតក្រមិចក្រមើម ពាក្យសម្ដីបែបកំប្លុកកំប្លែង និង ភាពឆ្លាតវៃពូកែបត់បែនរបស់គេ។
ខណៈកេរ្តិ៍ឈ្មោះកាន់តែល្បីសុះសាយដល់ស្រទាប់មហាជន អូនក្ដឹប ក៏មានឱកាសចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗរបស់អ្នកសិល្បៈ មិនថាជប់លៀង មង្គលការ ខួបកំណើត ឬកម្មវិធីធំៗរបស់អ្នកសិល្បៈប្រចាំឆ្នាំទេ ដែលធ្វើឱ្យ អូនក្ដឹប មានឱកាសដើរលើវិថីមួយនេះកាន់តែជោគជ័យមួយកម្រិតទៀត។
យ៉ាងណាមិញ ចាប់តាំងពីចូលសិល្បៈមក មហាជនភាគច្រើនបានស្គាល់ អូនក្ដឹប តែឈ្មោះក្នុងសិល្បៈរបស់គេប៉ុណ្ណោះ តែតាមពិតតារាសម្ដែងពោរពេញដោយទេពកោសល្យរូបនេះ មានឈ្មោះពិតយ៉ាងពីរោះថា ឆន ម៉េងហួរ ដែលឈ្មោះនេះ គឺជាឈ្មោះពិតប្រាកដក្នុងបញ្ជីជាតិតាំងពីតូចមក៕