(វីដេអូ) ឱក សុគន្ធកញ្ញា អានពាក្យ Blocked ឡើងឃ្យូតឌឺលែបខាយឱ្យ ឆន សុវណ្ណារាជ ឡើងអ្នកគាំទ្រក្នាញ់ពេញស្ទូឌីយោ
កម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Blind Auditions សប្ដាហ៍ទី ៤ នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហាញខ្លួន ក៏ដូចជាសមត្ថភាពរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានចំណុចខ្លាំងបកស្រាយចម្រៀងទាក់ចិត្តគណៈកម្មការ ចុចប៊ូតុងទៅកាន់វគ្គបន្តទៀត។
ក្នុងវគ្គ Blind Auditions សប្ដាហ៍ទី ៤ នេះដែរ មហាជនអ្នកគាំទ្រក៏កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយពីឃើញការបង្ហាញសមត្ថភាពរបស់បេក្ខភាពឈ្មោះ គឹម សុវណ្ណ បានបកស្រាយចម្រៀង «I Will Always Love You» ពីរោះខ្លាំង ទាក់ចិត្តគណៈកម្មការទាំង ៤ ចុចប៊ូតុងដណ្ដើមយកធ្វើការកូនក្រុមរបស់ខ្លួន។
លើសពីនេះ ដោយសារតែពេញចិត្តខ្លាំងនឹងបេក្ខភាពរូបនេះ គណៈកម្មការ ឱក សុគន្ធកញ្ញា បានចុចប៊ូតុង Blocked គណៈកម្មការ ឆន សុវណ្ណារាជ ដើម្បីងាយស្រួលដណ្ដើមយកបេក្ខភាពរូបនេះជាកូនក្រុម ដែលធ្វើឱ្យលោកខូចចិត្តមិនស្ទើរឡើយ។ យ៉ាងណាមិញ បេក្ខភាព គឹម សុវណ្ណ ក៏បានសម្រេចចិត្តជ្រើសចូលទៅជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ផងដែរ។ អ្វីដែលចាប់អារម្មណខ្លាំង ពេលចុច Blocked ឆន សុវណ្ណារាជ ហើយ អ្នកម៉ាក់កូនមួយ ឱក សុគន្ធកញ្ញា បានបង្ហាញកាយវិការគូរឱ្យស្រឡាញ់អានពាក្យ Blocked ឌឺទៅ ឆន សុវណ្ណារាជ រហូតផ្ទុះការក្នាញ់ពីមហាជនទះដៃផ្អើលស្ទូឌីយោ៕
សូមទស្សនាវីដេអូខាងក្រោម៖