(វីដេអូ) នេន ទុំ ជួបស៊យផ្ទួនៗ ចុងក្រោយរងគ្រោះក្រឡាប់ឡានខ្លួនឯងរហូតចូលពេទ្យ ព្រោះចង់ជួយជីវិតសត្វឆ្កែ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រតារាចម្រៀង នេន ទុំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកបានបង្ហោះវីដេអូ បានជួបគ្រោះថ្នាក់ចរាចរណ៍ ឡានក្រឡាប់។
ក្នុងនោះ បើតាមការបញ្ជាក់ពី នេន ទុំ បានឱ្យដឹងថា លោកបើកឡានក្នុងល្បឿន ៦០ ប៉ុណ្ណោះ តែដោយសារគេចសត្វឆ្កែទើបជួបគ្រោះបែបនេះ។
នេន ទុំ បានរៀបរាប់ថា ៖ «អស់ពីបុកក្របី បុកគោ អស់ពីគោ គេចឆ្កែ! ដើម្បីជីវិតសត្វឆ្កែមួយ សុខចិត្តចូលពេទ្យខ្លួនឯង ទាំងរហេមរហាម។ ជីវិតខ្ញុំអើយ! ជិះល្បឿន ៦០ សោះក៏ជួបគ្រោះដែរ»៕