ក្ដៅដូចបាយពុះ! Aaron Yan យំគគ្រូកឱនក្បាលសុំទោសអតីតសង្សារប្រុស ក្រោយបែកធ្លាយវីដេអូ.លើគ្រែ
ថ្មីៗនេះ បណ្ដាញសង្គម Weibo កំពុងផ្ទុះផ្អើលខ្លាំង ជុំវិញរឿងរ៉ាវបែកធ្លាយរវាងតារាចម្រៀង និង សម្ដែងតៃវ៉ាន់ Aaron Yan និង Youtuber វ័យក្មេងម្នាក់ឈ្មោះ Yao Le។
ប្រិយមិត្តមួយចំនួនដែលធ្លាប់បានស្គាល់ក្រុមចម្រៀង Fahrenheit ប្រាកដជាស្គាល់តារាប្រុស Aaron Yan ហើយ។ Aaron ជាតារាប្រុសម្នាក់ ដែលប្រកាសបើកចំហថា លោកគឺជាមនុស្សស្រឡាញ់ភេទដូចគ្នា តែយ៉ាងណាមិញថ្មីៗនេះ លោកស្រាប់តែត្រូវបានអតីតសង្សារជា Youtuber មួយរូប បានទម្លាយចោទប្រកាន់ថា លោកបានបំពានគេទាំងនៅមិនទាន់គ្រប់វ័យ។
តាមការបង្ហោះរៀបរាប់ Yao Le បានជួបជាមួយ Aaron ដំបូង ពេលគេអាយុ ១៦ ឆ្នាំ ហើយពួកគេបានចាប់ផ្ដើមទាក់ទងគ្នា ពេលគេមានអាយុ ១៧ ឆ្នាំ។ អំឡុងពេលទាក់ទងគ្នានោះ Aaron បានលួចថតសកម្មភាពលើគ្រែរបស់ពួកគេ ហើយប៉ុន្មានឆ្នាំក្រោយមក វីដេអូនោះក៏បានបែកធ្លាយ ក្រោយពួកគេចែកផ្លូវគ្នា។
ក្រោយបែកធ្លាយវីដេអូ Yao Le ក៏បានប្រាប់ Aaron ឱ្យដោះស្រាយលើបញ្ហានេះដែរ ប៉ុន្តែ Aaron បែរជាឱ្យលុយលោកបិទមាត់ទៅវិញ ថែមទាំងគំរាមជួលពួកម៉ាហ្វៀមកចាត់ការលោកទៀតផង។ យ៉ាងណាមិញ មកដល់ថ្ងៃទី ២១ ខែមិថុនា នេះ Yao Le បានធ្វើសន្និសីទកាសែតនៅក្រុងតៃប៉ិ ដើម្បីធ្វើការបង្ហាញភស្តុតាង និង លាតត្រដាងការពិតទាំងអស់។
ស្រាប់តែពេលនោះ តារាប្រុស Aaron Yan ក៏បានបង្ហាញខ្លួនក្នុងសន្និសីទនោះដែរ ដោយទៅដល់ លោកក៏បានធ្វើការឱនសុំទោសអតីតគូស្នេហ៍ ដោយនិយាយថា៖ «Yao Le ខ្ញុំមកទីនេះ គឺចង់ធ្វើការសុំទោសលោកដោយស្មោះ ដែលធ្វើឱ្យលោកប្រឈមនឹងរឿងរ៉ាវដែលលោកមិនគួរប្រឈមក្នុងជីវិតមួយនេះ។ ខ្ញុំពិតជាសុំទោស សុំទោសពិតមែន។ នេះគឺជាសន្និសីទកាសែតរបស់លោក ហើយលោកក៏ប្រហែលមានពាក្យជាច្រើនត្រូវនិយាយដែរ ដូច្នេះខ្ញុំទុកឱ្យលោកនិយាយចុះ។ ប្រសិនបើមានបញ្ហាអ្វីនៅថ្ងៃមុខទៀត ខ្ញុំនឹងឆ្លើយតប ហើយប្រសិនបើលោកចង់នៅបន្តភាពជិតស្និទ្ធជាមួយគ្នា ក៏ខ្ញុំអូខេដែរ»៕